Connect with us

សុខភាព

វ័យ ​៥៥​ ឡើង​ទៅ​ ហាម​ធ្វើ​រឿង​ទាំង​នេះ ​បើ​មិន​ចង់​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​យ៉ាប់​ជាង​មុន

បានផុស

នៅ

អាយុ​កាន់​តែ​ច្រើន ​ការ​គិត​ក៏​ថយ​ចុះ​ សុខភាព​ក៏​ចាប់ផ្ដើម​មិន​សូវ​ជា​ល្អ​ដូច​គ្នា។ ដូច្នេះ​មនុស្ស​វ័យ ៥៥ ឡើង​ទៅ​ គួរ​តែ​ជៀសវាង​នូវ​គំរូ​អាក្រក់​មួយ​ចំនួន​ ដែល​កើត​ឡើង​ជាមួយ​ទម្លាប់​ប្រចាំថ្ងៃ​ ​អាច​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បេះដូង​ ខួរក្បាល​ និង​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ដែល​យើង​មិន​ដឹង​សោះ។

១ ត្រូវតែហាត់ប្រាណ​តិចៗហើយកុំទម្លាប់ទទួលទានអាហារមិនល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀប​រស់នៅ​របស់​មនុស្ស​វ័យ​ ៥៥ ឆ្នាំ​មិន​សូវ​ស្រួល​ដូច​វ័យ​ក្មេង​ឡើយ ​វា​គឺ​ជា​កត្តា​ហានិភ័យ​ចម្បង​សម្រាប់​ជំងឺ​ដែល​កើត​មាន​ជា​ញឹកញាប់​ដូចជា ​ជំងឺ​វង្វេង ​ទឹកនោមផ្អែម ​ជំងឺ​មហារីក ​គាំងបេះដូង ​និង​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម។ ជាពិសេសបើសិនចេះតែហូបនេះហូបនោះតាមចិត្តចង់ អត់គិតមុខក្រោយ ទាំងនេះសុទ្ធតែហានិភ័យដល់សុខភាពបេះដូងយ៉ាងខ្លាំង។

គមនាគមន៍​បេះដូង​អាមេរិក​ណែនាំ​ឲ្យ​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​ចំនួន ១៥០ នាទី​ក្នុង​មួយ​សប្ដាហ៍ បូករួម​នឹង​ការ​ពង្រឹង​សាច់ដុំ ២ ដង​ក្នុង​មួយ​សប្ដាហ៍​ ឬ​រៀង​រាល់​ម៉ោង​ក្នុង​រយៈពេល ៥ ទៅ ១០ នាទី។ មួយ​ទៀត​អាច​​ដើរ​ក្រៅ​ផ្ទះ​ឬ​ឡើងចុះ​ជណ្ដើរ​ពីរ​បី​ជុំ​ ក៏​អាច​ធ្វើឲ្យ​ចង្វាក់​បេះដូង​កើន​ឡើង​បាន​ដែរ។

២ កុំ​នៅ​ឯកា​តែ​ឯង​ពេក

ការ​សិក្សា​បាន​រក​ឃើញ​ថា ​ភាព​ឯកោ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ ស្រដៀង​នឹង​ការ​ជក់បារី ១៥ ដើម​ក្នុង​មួយ​ថ្ងៃ​ និង​​អាច​បង្កើន​ហានិភ័យ​ដល់​មនុស្ស​វ័យ​ចំណាស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​វង្វេងវង្វាន់​រហូតដល់ ៥០ ភាគរយ។ វ័យ​នេះ​គួរតែ​ធ្វើអ្វី​ក៏​ដោយ ​ឲ្យ​តែ​អាច​​ធ្វើ​បាន​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​សង្គម​ជា​ទៀងទាត់​ ជាមួយ​មិត្តភ័ក្ដិ​និង​មនុស្ស​ជា​ទី​ស្រឡាញ់​ ដោយ​ការ​ចូលរួម​សកម្មភាព ​ឬ​ក្រុម​គាំទ្រ​និង​អ្នកស្ម័គ្រចិត្ត។

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​ណែនាំឬជជែកជាមួយ​មនុស្ស​វ័យ​ចំណាស់ ​គឺ​មាន​ប្រយោជន៍​ ជា​ពិសេស​សម្រាប់​សុខភាព​ខួរក្បាល។

៣ ឈប់​គិត​ធ្វើ​ឲ្យ​វ័យកាន់តែចាស់​ជាង​មុន

ការ​ផ្ដោត​អារម្មណ៍​វិជ្ជមាន​ អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សុខភាព​ នៅ​ពេល​ដែល​អ្នក​កាន់​តែ​ចាស់ ​ជា​ពិសេស​ខួរក្បាល។ ការ​ស្រាវជ្រាវ​ដែល​ធ្វើ​នៅ​សាកលវិទ្យាល័យ​យ៉េល​បាន​រក​ឃើញ​ថា ​អ្នក​ដែល​មាន​ការ​យល់ឃើញ​វិជ្ជមាន​ អំពី​ការ​ចាស់​ជរា​ មាន​អាយុ​វែង​ជាង ៧.៥ ឆ្នាំ ​ហើយអត្រា​ទាប​នៃ​ជំងឺ​ភ្លេចភ្លាំង ​ល្អ​ជាង​អ្នក​ដែល​មាន​ទស្សនៈ​អវិជ្ជមាន​ច្រើន។

៤ កុំ​ទម្លាប់​គេង​យប់​យូរ​ឬ​មិន​គេង​សោះ

ការ​គេង​មិន​លក់​អាច​ធ្វើ​ឲ្យ​អាយុជីវិត​របស់​អ្នក​ខ្លី​បាន។ ក្នុង​អំឡុង​ពេល​គេង​ប្រព័ន្ធ​ផ្សេងៗ​នៅ​ទូទាំង​រាងកាយ​ នឹង​ធ្វើ​ឲ្យ​ស្រស់ថ្លា​ ។ ការ​គេង​មិន​បាន​គ្រប់គ្រាន់​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​ជា​ច្រើន​រួមមាន ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ និង​ជំងឺ​វង្វេង។ អ្នក​ជំនាញ​រួម​ទាំង​មូលនិធិ​គេង​ជាតិ បាន​ណែនាំ​ឲ្យ​មនុស្ស​ពេញ​ចំណាស់​ទាំងអស់ ​ត្រូវ​គេង​ឲ្យ​បាន ៧ ទៅ ៩ ម៉ោង​ជា​រៀង​រាល់​យប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំ​លេង​សើច​ឲ្យ​សោះ! ផ្សិត​ម្ជុល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ​ ​អាច​បង្ក​ឲ្យ​មាន​មេរោគ​​នេះ​​​​ក្នុង​ខ្លួន​ភ្លាមៗ

ចុចអាន៖អ្នក​ចូលចិត្ត​ញ៉ាំ​​​ផ្អែម​ៗ​រាល់ថ្ងៃ​ មក​មើល​វិធី​កាត់​បន្ថយ​​របប​អាហារ​ដែល​មាន​​ជាតិ​ស្ករ​ច្រើន​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម