ព័ត៌មានអន្ដរជាតិ
ស្រ្តីចាស់បំផុតលើលោក ទទួលបានការចាក់វ៉ាក់សាំងកូវីដ
លោកយាយម្នាក់ដែល គេអះអាងថាខ្លួនជាមនុស្សវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក មានអាយុ ១២៤ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងកូវីដ ដូសទី១នៅក្នុងប្រទេសឥណ្ឌា។
![Rehtee Begum from the Baramulla district of Jammu and Kashmir was among 9,000 people in the district who was given the Covid-19 vaccine on Wednesday (pictured)](https://i.dailymail.co.uk/1s/2021/06/03/18/43797811-9649095-image-m-3_1622740385373.jpg)
លោកយាយ Rehtee Begum មកពីស្រុក Baramulla នៃតំបន់ Jammu និង Kashmir ស្ថិតក្នុងចំណោមអ្នកស្រុកប្រមាណ៩,០០០នាក់ ដែលត្រូវបានចាក់វ៉ាក់សាំងកូវីដ កាលពីថ្ងៃពុធ។
យោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថា ព័ត៌មាននេះបានលេចឡើង នៅពេលក្មេងៗមិនហ៊ានទៅចាក់វ៉ាក់សាំង ទើបធ្វើឲ្យលោកយាយចេញមុខដឹកនាំទៅចាក់តែម្តង។
![Pictured: Students wear mask and stand in a queue as they maintain social distance, before receiving a shot of COVID-19 vaccine during the vaccination drive for the students and residents who want to travel abroad, in Bangalore, India, 03 June 2021](https://i.dailymail.co.uk/1s/2021/06/03/18/43799429-9649095-image-a-5_1622740460176.jpg)
លោកយាយ Rehtee បានទទួលវ៉ាក់សាំង Covishield។ បុគ្គលិកសុខាភិបាលក្នុងស្រុកម្នាក់បានពន្យល់ថា រឿងនេះបានកើតឡើងក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងចល័ត នៅក្នុងតំបន់ Srakwara នៃស្រុក Baramulla។
នៅក្នុងវីដេអូឃ្លីបមួយ ដែលគេថតបន្ទាប់ពីលោកយាយចាក់វ៉ាក់សាំង លោកយាយបាននិយាយថា គាត់មានអារម្មណ៍ល្អនិងមិនមានអាការអ្វីទេក្រោយការចាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្តៅៗ ជំងឺផ្សិតខ្មៅដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញខាងក្រៅប្រទេសឥណ្ឌា ហើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច