ព័ត៌មានអន្ដរជាតិ
អង់គ្លេសដកព័រទុយហ្គាល់ពីបញ្ជីបៃតង ធ្វើឲ្យពលរដ្ឋខ្លួនដើរលេងនៅព័រទុយហ្គាល់វេទនា
អ្នកទេសចរចក្រភពអង់គ្លេសដែលបានទៅកាន់ប្រទេសព័រទុយហ្គាល់ចាប់ផ្តើមបានបញ្ហាហើយ នៅពេលរដ្ឋមន្ត្រីបានដកប្រទេសព័រទុយហ្គាល់ចេញពីបញ្ជីប្រទេសបៃតងកាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅនេះ ដោយសារបារម្ភពីវីរុសបំប្លែងខ្លួនថ្មីនេប៉ាល់។
ការសម្រេចដកព័រទុយហ្គាល់នេះជំរុញឲ្យកើតមានជម្លោះការទូត នៅពេលលោកប្រធានាធិបតីព័រទុយហ្គាល់បានចោទរដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសពីបទប្រកាន់តឹងរ៉ឹងផ្នែកសុខភាព និងកំពុងឈ្លក់វង្វេងនឹងអត្រាឆ្លង។
ប្រការនេះក៏បានធ្វើឲ្យប្រជាជនអង់គ្លេសរាប់ពាន់នាក់ដែលបានធ្វើដំណើរកម្សាន្តទៅប្រទេសព័រទុយហ្គាល់ជួបភាពវឹកវរក្នុងការវិលត្រឡប់ទៅប្រទេសកំណើតវិញ មុនពេលច្បាប់ធ្វើចត្តាឡីស័កត្រឡប់ទៅវិញត្រូវអនុវត្តនៅថ្ងៃអង្គារ៍ខាងមុខ បន្ទាប់ពីប្រទេសព័រទុយហ្គាល់ត្រូវបានដាក់ចូលក្នុងបញ្ជីប្រទេសពណ៌លឿង។
អ្នកដែលបានកក់សំបុត្រយន្តហោះទៅប្រទេសព័រទុយហ្គាល់នៅប៉ុន្មានសប្តាហ៍មុខនេះត្រូវបានទុកចោលថាតើបន្តទៅដំណើរកម្សាន្តទាំងត្រូវធ្វើចត្តាឡីស័កនៅប្រទេសជាប់បញ្ជីពណ៌លឿង ឬកក់សំបុត្រឡើងវិញសម្រាប់ដំណើរកម្សាន្តចុងរដូវក្តៅខាងមុខ ដែលសង្ឃឹមថា ព័រទុយហ្គាល់នឹងចូលក្នុងបញ្ជីប្រទេសបៃតងវិញ។
ការសម្រេចចិត្តដាក់ព័រទុយហ្គាល់ក្នុងបញ្ជីពណ៌លឿងទំនងជាមានការព្រួយបារម្ភពីវីរុសបំប្លែងខ្លួននេប៉ាល់ ដែលជាប្រភេទវីរុសប្រែប្រួលពីវីរុសបំប្លែងខ្លួនឥណ្ឌា។ ប៉ុន្តែលោក Marcelo Rebelo de Sousa ប្រធានាធិបតីព័រទុយហ្គាល់បានចោទរដ្ឋមន្ត្រីចក្រភពអង់គ្លេសពី«ការមិនទទួលស្គាល់ថា យើងរស់នៅក្នុងស្ថានភាពខុសគ្នាមួយជាងអ្វីដែលយើងរស់នៅពីមុនដែលមិនទាន់ចាក់វ៉ាក់សាំង»។
លោកបន្ថែមថា ៖«ចំនួនកំពុងកើនឡើងមែន តែមិនកើនឡើងអ្នកជំងឺ ចំនួនអ្នកសង្គ្រោះ និងចំនួនមរណភាពឡើយ។ យើងមិនអាចមើលវាដោយរបៀបនេះ ដោយព្រងើយពីការចាក់វ៉ាក់សាំង ការពិតបានផ្លាស់ប្តូរហើយ»។
ចំណាត់ការដាក់ប្រទេសព័រទុយហ្គាល់ចេញពីបញ្ជីបៃតងទៅពណ៌លឿងមានន័យថា អ្នកធ្វើដំណើររបស់អង់គ្លេសនឹងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១០ថ្ងៃ បន្ទាប់ពីពួកគេវិលត្រឡប់មកចក្រភពអង់គ្លេសវិញ។ ជាមួយគ្នានេះ ពួកគេត្រូវចំណាយសម្រាប់ការធ្វើតេស្តពីរដង គឺនៅថ្ងៃទី២ និងថ្ងៃទី៨។
ចំណែក គ្រួសារអង់គ្លេសដែលមានសមាជិក៤នាក់កំពុងស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ឥឡូវនេះត្រូវចំណាយប្រហែលជា ១៤០៩ដុល្លារអាមេរិកដើម្បីទិញឧបករណ៍តេស្ត PCR ដែល១មានតម្លៃ១៧៥ដុល្លារសម្រាប់ធ្វើតេស្តម្តង។
ផលវិបាកបន្ថែមទៀតនោះប្រហែលជាអាចកើតឡើង ប្រសិនបើការិយាល័យបរទេសរបស់ព័រទុយហ្គាល់កែប្រែជំហរ និងដំបូន្មានពាក់ព័ន្ធនឹងការធ្វើដំណើរនៅព័រទុយហ្គាល់ដែលអាចធ្វើឲ្យធានារ៉ាប់រងធ្វើដំណើរគ្មានសុពលភាព។
ចំណាត់ការចំពោះប្រទេសព័រទុយហ្គាល់ រាប់បញ្ចូលទាំងតំបន់ Madeira និង Azores ចូលក្នុងបញ្ជីលឿង បានកើតឡើង បើទោះជាចក្រភពអង់គ្លេសមានមនុស្សស្លាប់តែ៣នាក់ប៉ុណ្ណោះក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
តាមពិតទៅ អត្រាឆ្លងប្រហាក់ប្រហែលនឹងចក្រភពអង់គ្លេសដែរ គឺព័រទុយហ្គាល់ជាមធ្យមក្នុង៧ថ្ងៃជាប់គ្នាមានអ្នកឆ្លង ៥៣.៦៣នាក់ ក្នុងចំណោមមនុស្សមួយលាននាក់ ប្រៀបធៀបនឹងចក្រភពអង់គ្លេសមាន ៥១.៤១នាក់។ ប្រហែលជា៤៥%នៃប្រជាជនពេញវ័យរបស់ព័រទុយហ្គាល់បានចាក់វ៉ាក់សាំងហោចណាស់១ដូស។
ប៉ុន្តែរដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេសលោក Grant Shapps បាននិយាយងថា អត្រាឆ្លងរបស់ប្រទេសព័រទុយហ្គាល់មានជិតពីរដង ចាប់តាំងពីវាត្រូវបានដាក់ក្នុងបញ្ជីប្រទេសបៃតងក្នុងពេល៣សប្តាហ៍កន្លងទៅ។ លោកបន្ថែមថា ៖«នៅទីបញ្ចប់ យើងរកឃើញករណីពីរយ៉ាងដែលជំរុញឲ្យមានការព្រួយបារម្ភ គឺទី១ អត្រាឆ្តងវិជ្ជមានកើនឡើងជិតពីរដងនៅពេលយើងពិនិត្យមើលប្រទេសព័រទុយហ្គាល់ចុងក្រោយ»។
«ទី២ មានវីរុសបំប្លែងខ្លួននេប៉ាល់ ដែលហៅវីរុសប្រែប្រួលឥណ្ឌាត្រូវបានរកឃើញ ហើយយើងមិនដឹងច្បាស់ពីឥទ្ធិពលរបស់វាទេថា តើវ៉ាក់សាំងអាចការពារបានអត់។ យើងមិនចង់ប្រឈមនឹងហានិភ័យ ខណៈយើងនឹងបញ្ចប់បំរាមនៅថ្ងៃទី២១ ខែមិថុនានេះ ហើយការពិនិត្យឡើងវិញដំណាក់កាលទី៤គឺក្នុងស្រុក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៨ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ