Connect with us

KPT+

បើកូនខូច និយាយអត់ស្ដាប់ នេះជាវិធីអប់រំបែបធម៌ត្រជាក់

បានផុស

នៅ

ក្មេង​មិនខូច ក៏មិនគួរ​ឲ្យ​ក្នាញ់​ដែរ តែ​បើ​ខូច​ពេក ម៉ាក់ប៉ា​ច្បាស់​ជា​ល្វីង​មុខ​មិនខាន ប្រាប់​ឆ្វេង​ទៅ​ស្តាំ រពឹស​នោះ​រពឹស ចាប់​មិន​ជាប់។ ម៉ាក់ប៉ា​ណាខ្លះ​កំពុង​មានអូនៗ​ក្បាល​ខូច​បែបនេះ?

១- ម៉េចកូនមិនស្តាប់សម្តី?

22 Signs Your Children Are Way Too Spoiled | Best Life
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធម្មតាទេ ពេលអូនៗ​ចាប់ផ្តើម​ចង់​ធ្វើតាម​ទំនើង​ចិត្ត អូនៗ​ច្បាស់​ជា​ធ្វើ​មិនឮ ធ្វើ​មិន​ដឹង និយាយរួម​មិន​ចង់​ធ្វើតាម​តែ​ម្តង។ បើស្ថិត​ក្នុង​វ័យ​ចន្លោះពី ២-៣ ឆ្នាំ ជា​ពេល​ចង់​ស្វែង​យល់​ពិភព​ជុំវិញ​ខ្លួន ចង់ដឹង​ពី​ប្រតិកម្ម​អ្នក​ដទៃ​ចំពោះ​ទង្វើអូនៗ។

បើអូនៗ​មិន​ស្តាប់​យើង មិនមែន​មាន​ន័យ​មិន​គោរពទេ គ្រាន់តែ​អូនៗ​ចង់​ដឹង​មាន​អ្វី​កើត​ឡើង បើគេ​មិន​ស្តាប់​បង្គាប់។ នេះ​បញ្ជាក់​ថា អូនៗ​កំពុង​រៀន​ស្វែង​រក​ឯករាជ្យ​សម្រាប់​ខ្លួន​ឯង។ ម៉ាក់ប៉ា បើ​ថ្ងៃមួយ​ឃើញ​អូនៗ​ធ្វើជា​មិនឮ ឬ​មិន​ស្តាប់​បង្គាប់ កុំស្តី​បន្ទោស​អូនៗ​ខ្លាំងពេក។

២- ប៉ាម៉ាក់គួរធ្វើបែបណា?

Anxiety disorders in children | The Star

-ណែនាំ​ងាយៗ​ស្រួល​យល់៖ និយាយ ឬ​ប្រាប់​ឲ្យអូនៗ ត្រូវ​និយាយ​ឲ្យស្រួល​ស្តាប់​ងាយ​យល់ ព្រោះ​បើ​អូនៗ​មិន​យល់​ការងារ ច្បាស់ជា​មិនព្រម​ធ្វើ​ដាច់ខាត។ គួរ​និយាយ​មួយៗ​ងាយយល់។ ឧទាហរណ៍ “កូន​ជួយដាក់​មួកប៉ាៗ​លើតុវិញ​ផង” ល្អជាង​និយាយ “អូនៗ​ជួយរៀបចំ​មួក​កន្លែង​ដើម​ផង” ព្រោះ​បើមិន​យល់ អូនៗ​ច្បាស់​ជាធុញ មិន​ចង់​ធ្វើ។ ដើម្បី​ដឹងថា​អូនៗ​យល់ពី​អ្វី​យើង​និយាយ គួរឲ្យ​អូនៗ​និយាយ​តាម​សម្តី​យើង​ឡើង​វិញ។

-យល់ពីអារម្មណ៍៖ បើអូនៗ​មិនព្រម​ស្តាប់​សោះ ច្បាស់​ជា​មាន​អ្វីម្យ៉ាង អាច​ដោយសារ​ហត់ ធុញថប់ រំខាន ឬ​ត្រេកអរ​ពេក។ ពេល​ម៉ាក់ប៉ា​ឃើញអូនៗ​មាន​អារម្មណ៍​បែប​នេះ គួរ​កាត់​បន្ថយ​ការងារ​ដាក់​ឲ្យ​ធ្វើ​សិន។

-ផ្តល់សញ្ញា៖ ចង់​ឲ្យ​អូនៗ​ត្រលប់​ទៅផ្ទះ​វិញ ក្រោយ​ជិះ​ទោង ឬ​លេង​អ្វីរួច ត្រូវ​ប្រាកដថា​យើង​ប្រាប់មុន​ពេល​ត្រូវ​ត្រលប់​ទៅ​ផ្ទះ។ បើអូនៗ​នៅ​តែ​មិនអើពើ យើង​អាច​យក​គេ​ចេញ​ពី​ទោង​ថ្នមៗ បីគេ​ទៅផ្ទះ​វិញ បែបនេះ​អូនៗ​ប្រាកដ​ជា​ដឹង ទោះមិន​អើពើ​សម្តី​ម៉ាក់ប៉ា ក៏​គង់តែ​ទៅផ្ទះ​វិញ​ដដែល។

55 BEST "Crying Kid" IMAGES, STOCK PHOTOS & VECTORS | Adobe Stock

-សរសើរ៖ ក្មេងៗ​សុទ្ធ​តែ​ចូលចិត្ត​ពាក្យ​សរសើរ ពេល​ធ្វើអ្វី​មួយ​បាន​ល្អ អ៊ីចឹង​បើអូនៗ​ស្តាប់​បង្គាប់​គួរ​សរសើរ​គ្នា​ផង។ ការ​សរសើរ​អាច​លើកទឹកចិត្ត​អូនៗ​ធ្វើតាម​យើង​នៅ​ពេល​ក្រោយ។

-បង្រៀន​ដោយ​លើក​ហេតុផល៖ ឲ្យអូនៗ​យល់​លទ្ធផល​ល្អ ពេល​ស្តាប់​បង្គាប់ ដោយ​ប្រើ​ពាក្យ ដូចជា “លេង​រួចអូនៗ​ទុកតុក្កតាទុក​ក្នុង​ប្រអប់ លើក​ក្រោយ​ងាយស្រួល​រក”។

-កុំឧស្សាហ៍ប្រើពាក្យ “ទេ”៖ គ្នា​យើង​ខ្លះ ចូលចិត្ត​ប្រើ​ពាក្យ “ទេ” ឬ “កុំ” រាល់​ពេល​អូនៗ​ចចេស។ ប៉ុន្តែ​ក្មេងៗ​ឆ្លាតឮពាក្យ​នេះ​កាន់តែ​ច្រើន កាន់​តែ​ចចេស​ខ្លាំង។ អ៊ីចឹង​ហើយ បើ​យើង​មិន​ចង់​ឲ្យ​កូន​ធ្វើអ្វី​មួយ ព្យាយាម​ប្រើ​ពាក្យ​ផ្សេង​ក្រៅពី “ទេ” ឬ “កុំ”។ សម្តី​ល្អៗ​គួរ​ប្រើ​ពេល​ចង់​ឲ្យ​អូនៗ​ស្តាប់។ ឧទាហរណ៍ “កុំលេង​បាល់​ក្នុងផ្ទះ!” គួរ​និយាយ​ថា “ម៉េច​អូនៗ​មិន​ទៅ​លេង​ក្រៅ​ផ្ទះ​វិញ​ទៅ?”

៣- ពេលគួររកជំនួយ

Premium Photo | Japanese mother comforting her daughter

មិន​ស្តាប់​បង្គាប់ ជា​ផ្នែក​នៃ​ការ​លូតលាស់​ក្មេង គ្នា​យើង​គួរ​រក​ជំនួយ​ក្នុង​កាលៈទេសៈ​អូនៗ៖
– ចចេស​ខ្លាំង​ជាង​ស្តាប់​បង្គាប់
– ឆ្លើយ​តប​សម្តី​ទាំង​មួម៉ៅ​ខ្លាំង
– មិនអើពើ​សម្តី​យើង
– បញ្ចេញ​សំឡេង​ចម្លែកៗ​ដោយ​មិន​ដឹង​ខ្លួន
– មិន​ស្តាប់ ឬ​មិន​លេង​សូម្បី​ជាមួយ​មិត្តភក្តិ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វិធីអប់រំកូនបែបអហិង្សា ៣យ៉ាង ឪពុកម្ដាយគួរស្វែងយល់

ចុចអាន៖ បើ​កូន​ធំ​ហើយ តែ​នៅ​និយាយ​ដូច​ក្មេង អាន​អត្ថបទ​នេះ​សិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ២ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម