ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ព្រមព្រៀងជាមួយក្រុមហ៊ុនផលិតក្នុងស្រុកនូវទំហំទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់វ៉ាក់សាំង ៣០០ លានដូស
រដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក Biological-E ក្នុងទំហំទឹកប្រាក់ ១៥ ប៊ីលានរូពីឥណ្ឌា ស្មើនឹង ២០៥ លានដុល្លារ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣០០ លានដូស ។
សេចក្តីថ្លែងការណ៍បាននិយាយថា “វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Biological-E បច្ចុប្បន្នកំពុងដំណើរការសាកល្បងព្យាបាល ដំណាក់កាលទី ៣ បន្ទាប់ពីបានបង្ហាញលទ្ធផលជោគជ័យ ក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ១ និងទី ២ ហើយវានឹងមាននៅក្នុងប៉ុន្មានខែខាងមុខនេះ” ។
សេចក្តីថ្លែងការណ៍បន្តថា “វ៉ាក់សាំងនេះនឹងត្រូវផលិត និងស្តុកទុកដោយក្រុមហ៊ុន Biological-E ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ ២០២១” ។
យោងតាមគេហទំព័រ Our World in Data បានឲ្យដឹងថា រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ច្រើនជាង ២១៣ លានដូស ត្រូវបានចាក់នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេ លំដាប់ទី ២ លើពិភពលោក ក្នុងនោះប្រជាជនចំនួន ៤៣.៦ លាននាក់ បានចាក់វ៉ាក់សាំងពេញ ២ ដូស ។
ប្រទេសឥណ្ឌាបានឃើញការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លង និងស្លាប់ប្រចាំថ្ងៃកាលពីខែមុន ខណៈប្រទេសនេះបានតស៊ូជាមួយនឹងរលកទី ២ នៃរោគរាតត្បាត ។ ករណីឆ្លងប្រចាំថ្ងៃបានឡើងដល់ ៤០០,០០០ នាក់ និងស្លាប់ ៤,៥០០ នាក់ក្នុងមួយថ្ងៃៗ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៨.៥ លានករណី ខណៈចំនួនអ្នកស្លាប់មានដល់ ៣៤០,៧១៩ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ