ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសដាក់ទីតាំង២កន្លែងធ្វើជាមណ្ឌលចត្តាឡីស័ក និងជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសដាក់ទីតាំងចំនួន២កន្លែង មានសណ្ឋាគារណានហៃភល អាផាតមិន ដែលមានទីតាំងស្ថិតនៅវិថី២ឆ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងអគារស្នាក់នៅរួម ស៊ីនហ័ងឡឹក ដែលមានទីតាំងស្ថិតនៅភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាកន្លែងធ្វើចត្តាឡីស័ក និង ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។
នៅក្នុងសេចក្តីសម្រេចលេខ ១៥៧/២១ សសរ និងលេខ ១៥៦ /២១សសរ ។
នៅក្នុងសេចក្តីសម្រេចនេះ របស់រដ្ឋបាលខេត្តព្រះសីហនុនេះ៖
ប្រការ១. ត្រូវបានកំណត់ជា កន្លែងធ្វើចត្តាឡីស័ក និង ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
ប្រការ២. អ្នកជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត នៅនឹងទីតាំងដូចក្នុងប្រការ១។
ប្រការ៣. ណែនាំឲ្យម្ចាស់សណ្ឋាគារឬម្ចាស់អគារស្នាក់នៅ មានកាតព្វកិច្ចសហការជាមួយក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ដើម្បី
– រៀបចំទីតាំងខាងលើឲ្យមានលក្ខណៈសមស្របជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្ត ចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក
– រៀបចំសំអាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំង និងនៅជុំវិញបរិវេណទីតាំងនោះទាំងមូលមុនពេលយកអ្នកជំងឺទៅព្យាបាល និងដាក់ឲ្យធ្វើចត្តាឡីស័កចំពោះបុគ្គលិកដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ចំនួន ២លើក
-ណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបម្រើការក្នុងទីតាំងនោះដូចជា អ្នកសំអាតអនាម័យ អ្នកដាំស្ល ឬសន្តិសុខ ….។ល។ ឲ្យអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែកពីកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដាច់ខាតមិនត្រូវចេញទៅខាងក្រៅបរិវេណដោយគ្មានការអនុញ្ញាតពីក្រុមការងារឡើយ
– ត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកម្ទេចចោល។
ប្រការ៤. ក្នុងតំណាក់កាលព្យាបាល និងដំណាក់កាលធ្វើចត្តាឡីស័កបន្តក្រោយពេលព្យាបាលជាសះស្បើយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក អ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័កទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចដូចខាងក្រោម
– អនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដែលបានកំណត់ដោយក្រសួងសុខាភិបាល
– មិនត្រូវចាកចេញពីទីកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័កដោយគ្មានការអនុញ្ញាតពីមន្ត្រីសុខាភិបាលជាដាច់ខាត
– សហការក្នុងការផ្តល់ព័ត៌មានអំពីការប្រែប្រួលសុខភាពប្រចាំថ្ងៃរបស់ខ្លួនដល់មន្ត្រីសុខាភិបាលនិង
– ត្រូវបំពេញកាតព្វកិច្ចផ្សេងទៀតតាមការតម្រូវរបស់មន្ត្រីសុខាភិបាល និងការកំណត់នៃច្បាប់។
អត្ថបទ៖ ស៊ុយ ចាន់ធា
សូមចុចអាន៖ ខេត្តតាកែវបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ កាន់តែច្រើន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤