Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី លុបចោលពិធីបុណ្យសាសនាឥស្លាម Hajj ឆ្នាំទី ២ ដោយបារម្ភផ្ទុះកូវីដសម្រាប់អ្នកធ្វើធម្មយាត្រា

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ី បានលុបចោលការធ្វើធម្មយាត្រាក្នុងពិធីបុណ្យ Hajj សម្រាប់ប្រជាជននៅក្នុងប្រទេស ដែលកាន់សាសនាឥស្លាម ធំជាងគេបំផុតនៅលើពិភពលោក ២ ឆ្នាំជាប់ៗគ្នា ដោយសារតែមានការព្រួយបារម្ភ អំពីការរីករាលដាលនៃជំងឺកូវីដ ១៩ សម្រាប់អ្នកចូលរួម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាលោក Yaqut Cholil Qoumas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែរោគរាតត្បាត និងដើម្បីសុវត្ថិភាពដល់អ្នកធ្វើធម្មយាត្រា រដ្ឋាភិបាលបានសម្រេចថា នៅឆ្នាំនេះយើងនឹងមិនអនុញ្ញាត ឲ្យអ្នកធ្វើធម្មយាត្រាឥណ្ឌូនេស៊ី ធ្វើពិធីនេះនោះទេ” ។

លោកបាននិយាយថា “វាមិនមែនគ្រាន់តែនៅ ប្រទេសឥណ្ឌូណេស៊ីនោះទេ គ្មានប្រទេសណា កំណត់ចំនួនមនុស្សចូលរួមឡើយ” ។ លោកបានបន្ថែមថា “អ្នកធម្មយាត្រាដែលបានបង់ថ្លៃ សម្រាប់ចូលរួមពិធីបុណ្យ Hajj នឹងក្លាយជាអ្នកធម្មយាត្រា នៅឆ្នាំក្រោយវិញ” ។

ទន្ទឹមនោះ ប្រភពពីរដែលស្និទ្ធនឹងក្រសួងកិច្ចការសាសនា បានប្រាប់ Al Jazeera ថា ប្រសិនបើពិធីបុណ្យ Hajj ត្រូវបានធ្វើឡើងមែននោះ អាជ្ញាធរនឹងអនុញ្ញាត ឲ្យតែអ្នកធ្វើធម្មយាត្រាក្នុងស្រុក ដែលត្រូវបានចាក់វ៉ាក់សាំង ឬបានជាសះស្បើយពីជំងឺកូវីដ ១៩ យ៉ាងតិច ៦ ខែមុនពេលធ្វើធម្មយាត្រា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១.៨ លានករណី និងមានអ្នកស្លាប់ ៥១,០៩៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ភាគរយ

ចុចអាន ៖ កាន់តែកើន! ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហើយ រកឃើញវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជារកចំណូលបានជាង២,៥ ពាន់លានដុល្លារពីពន្ធគយកាលពីឆ្នាំ២០២៤

កីឡា៧ នាទីutes មុន

សហព័ន្ធ​គុន​ខ្មែរ​កែ​ប្រែ​លក្ខខណ្ឌ​ប្រកួត​២​ចំណុច

ព័ត៌មានជាតិ១៩ នាទីutes មុន

ខេត្ត​ក្រចេះ មានសក្តានុពលធនធានរ៉ែថ្មក្រានីត ​រួម​ទាំង​ក្រុមហ៊ុន​រ៉ែមាសកំពុងធ្វើអាជីវកម្ម​ កើប​ចំណូល​​រាប់លានដុល្លារក្នុងមួយឆ្នាំៗ

ស្រូវប្រាំង
សន្តិសុខសង្គម២៩ នាទីutes មុន

អាជ្ញាធរឃុំកណ្ដឹង អំពាវនាវឲ្យពលរដ្ឋឈប់បន្តធ្វើស្រូវប្រាំងបន្ថែម ដោយសារកម្រិតកម្ពស់ទឹកក្នុង​អាងទន្លេបាទីស្រកចុះខ្លាំង

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

ជ័យ ចាប
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម