ព័ត៌មានជាតិ
ជិត១ឆ្នាំនេះ រដ្ឋាភិបាលចំណាយថវិកាជាង៣០០លានដុល្លារឧបត្ថម្ភដល់គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំឡុងជំងឺកូវីដ-១៩
ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបចំនួន១ ២៩១ ២៤៣ ៨៥៦ ០០០ រៀល ស្មើនឹង ៣២២,៨១លានដុល្លារអាមេរិកក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ។
តួលេខចំណាយថវិកាទាំងនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ(Zoom)ដែលដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ។
ថវិកាទាំងនោះត្រូវចំណាយទៅលើគ្រួសារក្រីក្រ និងងាយរងគ្រោះដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ និងទទួលប្រាក់ ឧបត្ថម្ភ មានចំនួន ៦៩៣ ៩៣៣គ្រួសារ ឬស្មើនឹងសមាជិកចំនួន ២ ៧៥០ ៥០១នាក់ (រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ,ជនមានពិការភាព, ចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍) ។
បើគិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវអនុវត្តបានរយៈពេលពេញ១ឆ្នាំ និងទទួលបានលទ្ធផលល្អប្រសើរ ដោយគ្រួសារក្រីក្រ និងងាយរងគ្រោះបាន និងកំពុងទទួលបានការគាំពារ និងទ្រទ្រង់ជីវ ភាពរស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល។ «កម្មវិធី» នេះ ក៏ទទួលបានការសាទរផងដែរ ពីដៃគូអភិវឌ្ឍន៍ និងមជ្ឈដ្ឋានអន្តរជាតិ។
ដើម្បីត្រៀមខ្លួនអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ក្នុងជំហានបន្ទាប់ដោយយោងតាមបិរបទ និងស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩,អង្គប្រជុំ បានពិនិត្យ ពិភាក្សា និងផ្តល់ការ ណែនាំបន្ថែមលើការគិតគូរអំពីជំហានដែលត្រូវអនុវត្តបន្ត ដោយផ្តោតការយកចិត្តទុកលើការរក្សា បាននូវលំនឹងផ្នែកជីវភាព រស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះទាំងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងនៅពេលដែលស្ថានភាព មានភាពប្រសើរឡើង៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន