កូវីដ-១៩
ត្រឹមម៉ោង ៤ រសៀលនេះ ខេត្តចំនួន ៤ បានប្រកាសតួលេខអ្នកឆ្លងថ្មី
ខេត្តចំនួន ៤ បានប្រកាសតួលេខអ្នកឆ្លងថ្មីគិតត្រឹមម៉ោងជិត ៤ រសៀលនេះ។ ខេត្តតាកែវដែលនៅខាងត្បូងរាជធានីភ្នំពេញ មានអ្នកឆ្លងកូវីដ ៧២ នាក់ ត្រឹម ២៤ ម៉ោងជាកំណត់ត្រាដ៏គួរឲ្យព្រួយបារម្ភ។

តាមអត្តសញ្ញាណបានបង្ហាញថា អ្នកវិជ្ជមានទាំង ៧២ នាក់នៅខេត្តតាកែវ មាននៅស្រុកសំរោងចំនួន ៣៩ នាក់ ស្រុកត្រាំកក់ ១០ នាក់ ស្រុកអង្គរបុរី ០២ នាក់ ស្រុកព្រៃកប្បាស ០៨ នាក់ ស្រុកទ្រាំង ០១ នាក់ ស្រុកគីរីវង្ស ០៣ នាក់ ស្រុកបាទី ០៣ នាក់ ក្រុងដូនកែវ ០៦នាក់។
ខេត្តចំនួន ៣ ទៀត ក៏បានចេញតួលេខអ្នកឆ្លងថ្មីក្នុងនោះមានខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និងខេត្តកំពត។ ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ៤៨ នាក់ទៀត និងជាសះស្បើយ ៨១ នាក់ ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានថ្មី ៣៩ នាក់ទៀត និងជាសះស្បើយ ២១៦ នាក់ និងខេត្ដកំពត រកឃើញករណីវិជ្ជមានថ្មី ៤៦ នាក់។
របាយការណ៍របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃនេះរកឃើញអ្នកឆ្លងថ្មី ៨៨៦នាក់ក្នុងរយៈពេល ២៤ ម៉ោង និងមានអ្នកជាសះស្បើយ ៧៨១ នាក់ និងស្លាប់ ០៦នាក់។
គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានតួលេខអ្នកឆ្លងសរុបកើនដល់ ៣៣ ០៧៥ នាក់ អ្នកជាសះស្បើយ ២៥ ៥៤៤ នាក់ និងស្លាប់ ២៤២ នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត