កូវីដ-១៩
ទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ចូលរួមដល់ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ នៅក្រុងបាវិត
ក្នុងនាមលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានប្រគល់សម្ភារបរិក្ខារពេទ្យចំាបាច់មួយចំនួន ចូលរួមជួយដល់វិស័យសុខាភិបាលនៅក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលកំពុងបង្កក្តីព្រួយបារម្ភនិងផ្ទុះការឆ្លងជំងឺកូវីដ-១៩យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនីរោងចក្រនៅក្រុងបាវិត។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តស្វាយរៀង តំណាង លោក ម៉ែន វិបុល អភិបាលនៃគណ: អភិបាលខេត្តស្វាយរៀង, លោក សាឡា អ៉ីសា, លោក ANTHONY Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំនៅកម្ពុជា និង ភរិយា, លោក លឹម សៀងហេង អភិបាលក្រុងបាវិត មន្រ្តីរាជការជុំវិញក្រុងបាវិត និងសប្បុរសជនដទៃទៀត។
សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកំដៅ, ម៉ាស៊ីនបាញ់សម្លាប់មេរោគ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែល ថ្នាំផ្តាសាយទីហ្វី និងអង្ករ ដែលមានវិស័យឯកជន និងសប្បុរសជនទាំង ០៩ បានចូលរួម រួមមាន៖
១/. លោក Salah Essa
២/. តំបន់សេដ្ឋកិច្ចពិសេស Manhattan Special Economic Zone & Medtecs Group
៣/. កញ្ញា Narumon Rinruangsin (Modern IMP&EXP Co.,LTD)
៤/. ក្រុមហ៊ុន ACMCERT INDOCHINA (Cambodia) Co.,LTD,
៥/. លោក ANTHONY Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំនៅកម្ពុជា
៦/. លោក Khun Darith
៧/. លោកស្រី ប្រាក់ ច័ន្ទបុផា និងក្រុមគ្រួសារ
៨/. លោក ANDREW TAY
៩/. លោកស្រី អ៊ី សុដារីយ៍ និងក្រុមគ្រួសារ។
លោក ទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ក្រោមការសម្របសម្រួលរបស់លោក, លោក សាឡា អេអ៊ីសា បានកៀរគរនូវធនធានមួយចំនួនពីអ្នកវិនិយោគិន និងសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមដល់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាការងារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលលើកនេះ គឺជាលើកទីបីមកហើយតាមរយៈ លោក សាឡា អ៊ីសា។
លោកបានបន្តទៀតថា ក្រុមធុរកិច្ចបរទេស និងសប្បុរសជនទាំងអស់ បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាកន្លែងធ្វើការរបស់ខ្លួន ព្រមទាំងបានបង្ហាញនូវកម្លាំងសាមគ្គីជាមួយប្រជាពលរដ្ឋកម្ពុជា និងតែងតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈ និងគាំទ្រចំពោះការដឹកនាំដ៏ប៉ិនប្រសព្ធរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលអំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទឹកចិត្តសាមគ្គីគ្នា ក្នុងការចូលរួមចំណែកពីសំណាក់ក្រុមធុរកិច្ចទាំងអស់ និងសប្បុរសជននានា សំដៅឱ្យដំណើរការងារចាក់វ៉ាក់សំាង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្ដទៅដោយជោគជ័យ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសចំពោះអ្នកវិនិយោគិន និងសប្បុរជននានា ដែលមិនត្រឹមតែបានមកបណ្តាក់ទុករកស៊ីជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងបង្កើតឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសណ្ដានចិត្ដមេត្តាធម៌ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ៕
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់