Connect with us

ព័ត៌មានជាតិ

សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆេះ​ផ្ទះប្រជាពលរដ្ឋមួយ​ខ្នង​

បានផុស

នៅ

អគ្គិភ័យ​បាន​លេប​ត្របាក់​លំនៅឋាន​ពលរដ្ឋ​មួយ​ខ្នង​ត្រឹម​តែមួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ ​ក៏​ក្លាយជា​ផេះ​ហើយ​ទ្រព្យសម្បត្តិ​រង​ការបំផ្លិចបំផ្លាញ​ទាំងស្រុង ។​

ករណី​គ្រោះ​អគ្គិភ័យ​ខាងលើ កើតមានឡើងនៅ​រសៀលថៃ្ង​ទី៤ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ភូមិ​ត្បូង​ភ្នំ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ ស៊ូ សិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវ​គ្រោះ​អគ្គិភ័យ ឆាបឆេះ​ផ្ទះមួយ​ខ្នង ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ទ្រព្យសម្បត្តិ​មាន​ក្នុងផ្ទះ​ទាំងអស់​បានក្លាយ​ជា​ផេះ ។​

តាម​ការសន្និដ្ឋាន​បឋម​ពី​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា អាច​បណ្តាលមកពី​ឆ្លង​ចរន្ដ​អគ្គីសនី ព្រោះ​ការរៀបចំ​ត​បណ្ដាញ​ខ្សែភ្លើង​មានតំណរ​ច្រើ​នខុស​បច្ចេកទេស។ បន្ទាប់ពី​ទទួល​បាល​ព័ត៌មាន​កើត​មាន​អគ្គិភ័យ​កម្លាំង​នគរបាល​បានចេញ​អន្តរាគមន៍​ពន្លត់ ប៉ុន្តែ​មិនអាច​ទប់ស្កាត់​ទាន់ពេល​ទើប​បណ្តាល​ឱ្យ​ឆេះ​អស់​គ្មាន​សល់ និង​បាញ់​ទឹក​ស្កាត់​ដើម្បី​កុំ​រាលដាល​ទៅផ្ទះ​ក្បែរៗ​នោះ​ទៀត ។​

បច្ចុប្បន្ន អាជ្ញារ​មូលដ្ឋាន​បាន​ចុះសាកសួរ​សុខទុក្ខ​ និង​ចូលរួម​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់​ដែល​កើតឡើង​ក្នុងអំឡុងពេល​កើតមាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ តែម្តង ។​

អត្ថបទ ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៥ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម