សុខភាព
សូមស្វែងយល់ពីជំងឺដុំពកក្រពេញទីរ៉ូអ៊ីត ឫជំងឺពក ក (Goitre)!
ក្រពេញទីរ៉ូអ៊ីតមានរាងដូចមេអំបៅស្ថិតនៅផ្នែកខាងមុខនិងខាងក្រោមនៃ ក។ វាមានមុខងារបញ្ចេញអ័រម៉ូនទីរ៉ុកស៊ីន (Thyroxine) សម្រាប់បង្កើនការបំប្លែងសារធាតុចិញ្ចឹម ការសំយោគ និងប្រតិកម្មប្រូតេអ៊ីនរបស់សរីរាង្គរំញោច ការកន្ត្រាក់របស់សាច់ដុំបេះដូង និងប្រដាប់រំលាយអាហារ ហើយជាពិសេសចំពោះក្មេង គឺចូលរួមក្នុងការរីកលូតលាស់ប្រព័ន្ធប្រសាទ និងឆ្អឹង។
ក) ដុំពកក្រពេញទីរ៉ូអ៊ីត ឫជំងឺពក ក ជាអ្វី?
គឺជាការរីកធំខុសពីធម្មតារបស់ក្រពេញទីរ៉ូអ៊ីតដែលអាចមាន៖
– ដុំតែមួយនៅក្នុងក្រពេញ (Goitre nodulaire)
– ច្រើនដុំនៅក្នុងក្រពេញ (Goitre multi nodulaire)
– រីកក្រពេញទាំងមូល (Goitre diffus)
ការរីកដុំក្រពេញនេះជាសញ្ញាបញ្ជាក់ថាអាចមាន:
– វិបត្តិនៃការបញ្ចេញអ័រម៉ូន (Dysthyroïdie)
– ការរលាកក្រពេញ (Thyroïdites)
– ដុំពកស្លូត ឬកាច (Tumeur bénigne ou maligne)
– ការរីក ធម្មតារបស់ក្រពេញ (Goitre Simple)

ខ) រោគសញ្ញានៃការរីកក្រពេញ៖
ក្រៅពីការរីកធំរបស់ក្រពេញ រោគសញ្ញាអាចមានច្រើន តែក្នុងករណីនៃការកើនលើសធម្មតារបស់អ័រម៉ូនដែលអាចមានដូចជាៈញ័រទ្រូង ញ័រដៃ បេះដូងដើរញាប់ គេងមិនលក់ មួរម៉ៅ ឆាប់ហត់ កើនកំដៅក្នុងខ្លួន ។ល។ ក្នុងករណីខ្លះ ការបញ្ចេញ អ័រម៉ូនធម្មតាតែដោយសារដុំក្រពេញរីកធំខ្លាំង ធ្វើឲ្យមានវិបត្តិក្នុងការដកដង្ហើមឬការលេបអាហារ។
គេបែងចែកដុំពកក្រពេញជាបីប្រភេទទៅតាមការបញ្ចេញរបស់អ័រម៉ូន:
– ដុំពកក្រពេញដែលបញ្ចេញអ័រម៉ូនលើសពីធម្មតា(Hyperthyroïdie)
– ដុំពកក្រពេញបញ្ចេញអ័រម៉ូនធម្មតា (Goitre avec euthyroïdie)
– ដុំពកក្រពេញបញ្ចេញអ័រម៉ូនតិចជាងធម្មតា (Hypothyroïdie)
ដូច្នេះនៅពេលដែលមានដុំពកនៅក្រពេញទីរ៉ូអ៊ីតគ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ ថាតើនៅក្នុងក្រុមណាមួយដើម្បីធ្វើការព្យាបាល ឬ តាមដានការវិវត្តន៍របស់ជំងឺ។

គ) ការវិវត្តន៍របស់ដុំពកក្រពេញ៖
ការវិវត្តន៍របស់ដុំពកក្រពេញ គឺអាចវិវត្តន៍ពីដុំពកអ័រម៉ូនធម្មតាទៅជាការបញ្ចេញអ័រម៉ូនលើសធម្មតា ឬក៏វិវត្តន៍ទៅរកដុំមហារីក ។ ដុំពកក្រពេញទីរ៉ូអ៊ីតអាចនឹងវិវត្តន៍ទៅរកដុំកាច គ្រាន់តែភាគរយតិច ឬច្រើនប៉ុណ្ណោះ ជាពិសេសដុំពកដែលមានអ័រម៉ូនធម្មតា ឬតិចអាចមានភាគរយវិវត្តន៍ទៅរកមហារីកក្នុងកម្រិតភាគរយច្រើនជាងគេ។
ឃ) ការព្យាបាល៖
ក្នុងការព្យាបាលដុំពកក្រពេញទីរ៉ូអ៊ីត គឺគ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ថាតើវាជាប្រភេទដុំពកណាមួយហើយយើងត្រូវធ្វើការតាមដានបន្តរ ឬត្រូវព្យាបាលដោយថ្នាំ ឬក៏ត្រូវធ្វើការវះកាត់ក្នុងលក្ខខ័ណ្ឌចាំបាច់ផ្សេងៗឬសង្ស័យថា ជាដុំមហារីក។ ក្នុងករណីមហារីកក្រពេញទីរ៉ូអ៊ីតដែលពុំទាន់រីករាលដាលបើយើងធ្វើការវះកាត់បានទាន់ពេលវេលា គឺអាចទទួលបានអត្រាជាសះស្បើយខ្ពស់យ៉ាងល្អប្រសើរ។

“បើសិនជាបងប្អូនមានបញ្ហាដុំពកក្រពេញទីរ៉ូអ៊ីត (ពក ក) សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរួមមានឯកទេសជំងឺក្រពេញ ជំនាញវិភាគកោសិកា និងឯកទេសវះកាត់ផ្នែកក្រពេញទីរ៉ូអ៊ីត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការព្យាបាលតម្រងកែវភ្នែកស្រអាប់ដោយកាំរស្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ