Connect with us

ព័ត៌មានជាតិ

ភូមិ​ចំនួនពីរ​នៅបែកចាន ដក​ចេញ​ពី​ “តំបន់លឿង” ចាប់ពីថ្ងៃទី៥ មិថុនានេះតទៅ

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាល បានសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាលផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់ជា”តំបន់លឿង”ចាប់ពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២១ តទៅ បន្ទាប់ពីបានអនុវត្តរយៈ ពេល១សប្តាហ៍រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា ទន្ទឹមនឹងការបញ្ចប់វិធានការរដ្ឋបាលនេះ លោក អភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុកអង្គស្នួល ត្រូវសម្របសម្រួលរៀបចំថែរក្សាសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ​ និងសម្របសម្រួលលើកិច្ចការចាក់វ៉ាក់សាំងកូវីដ‑១៩ និងការផ្ដល់សេវាសុខាភិបាលទូទៅនិងអនុវត្តវិធានការរដ្ឋបាលដូចជាការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ‑១៩។

ជាមួយគ្នានេះដែរ ត្រូវផ្សព្វផ្សាយណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារឬកន្លែងលក់ដូរទាំងអស់ត្រូវរៀបចំដាក់ខ្សែសុវត្ថិភាពដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងរៀបចំអាកុល ជែលសម្រាប់អតិថិជនលាងដៃគ្រប់គ្នាៗនិងអនុវត្តតាមហ៊ានការពារផ្សេងនិងកំណត់គោលការណ៍ចាំបាច់ផ្សេងទៀតដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ‑១៩។

លោកអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលស្រុកអង្គស្នួល ត្រូវអនុវត្តការហាមឃាត់ជាដាច់ខាតនៅទីតាំងឬទីតាំងកន្លែងលក់ដូរ ដែលមានការសង្ស័យឬរកឃើញករណីឆ្លងរាលដាលនៃជំងឺកូវីដ‑១៩ ដើម្បីផ្ដល់កិច្ចអន្តរាគមន៍និងចាត់វិធានការឆ្លើយតប សំដៅទប់ស្កាត់និងកាត់ផ្ដាច់កុំឲ្យមានការចម្លងឆ្លងរាលដាលជំងឺកូវីដ‑១៩ទៅទីតាំងឬកន្លែងផ្សេងទៀត។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីសម្រេចស្តីពី ការបន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្ដូង  នៃឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចាប់ពីថ្ងៃទី២៩ខែឧសភារហូតដល់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម