Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​អនុម័ត​ហើយ​វ៉ាក់សាំង​ Sinovac ​ប្រើ​បន្ទាន់​សម្រាប់​​កុមារ​អាយុ​៣​ឆ្នាំ​ឡើង​

បានផុស

នៅ

ប្រទេស​ចិន​បាន​អនុម័​ត​ការ​ប្រើ​ប្រាស់​បន្ទាន់​ចំពោះ​វ៉ាក់សាំង​ការពារ​កូវីដ-១៩ Sinovac សម្រាប់​កុមារ​អាយុ​៣​​ឆ្នាំ ដល់​មនុស្ស​​​អាយុ​១៧​ឆ្នាំ។ នេះ​​បើ​តាម​អគ្គនាយក​ក្រុម​ហ៊ុន​លោក Yin Weidong បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​កាល​ពី​ថ្ងៃ​សុក្រ ទី​៤ ខែ​មិថុនា។

កម្មវិធី​ចាក់​​វ៉ាក់សាំង​ដ៏​ច្រើន​​របស់​ចិន​​គឺ​មាន​​​ ៧២៣.៥​លាន​ដូស​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មិថុនា​ ប៉ុន្តែ​​​បច្ចុប្បន្ន​នេះ​​ចាក់​មនុស្ស​​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ប៉ុណ្ណោះ។

លោក Yin Weidong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yin បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ថា នៅ​ពេល​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​ Sinovac ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​​បន្ទាន់​សម្រាប់​​ក្រុម​មនុស្ស​វ័យ​ក្មេង​គឺ​ពឹង​ផ្អែក​លើ​អាជ្ញាធរ​សុខាភិបាលបង្កើត​សុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង។​

លោក​បន្ត​ថា អនីតិជន​មាន​អាទិភាព​ទាបសម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​កូវីដ-១៩ បើ​ប្រៀប​ធៀប​នឹង​ក្រុម​មនុស្ស​ពេញ​វ័យ​ដែល​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ខ្ពស់ ក៏ដូច​ជាកើត​មាន​អាការ​ឈឺ​ធ្ងន់។

លទ្ធផល​ជា​បឋម​ពី​ការ​សាក​ល្បង​គ្លីនិក​លើក​ទី​១ និង​ទី​២​បាន​បង្ហាញ​ងា វ៉ាក់សាំង​នេះ​អាច​បង្ក​​ប្រតិកម្ម​ភាព​ស៊ាំក្នុង​ការការពារ​​សម្រាប់​អ្នក​ដែល​បាន​ចូល​រួម​សាក​ល្បងគ្លីនិក​​ចាប់​ពី​​អាយុ​​​៣​ឆ្នាំ​រហូត​ដល់​មនុស្ស​១៧​ឆ្នាំ និង​ប្រតិកម្ម​មិន​ល្អ​ភាគ​ច្រើន​បំផុត​គឺ​ស្រាល។

ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​​​គ្រប់​គ្រង​ដោយ​រដ្ឋ Sinopharm ដែល​បាន​ចាក់​វ៉ាក់សាំង​ពីរ​ដូវ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្រដៀង​នឹង​​វ៉ាក់សាំង​ Sinovac ដែរ​ក៏​កំពុង​ដាក់​ទិន្នន័យ​របស់​ខ្លួន​ពី​ការ​សាក​ល្បង​វ៉ាក់សាំង​​សម្រាប់​ក្រុម​មនុស្ស​វ័យ​ក្មេង​។ ជា​មួយ​គ្នា​នេះ វ៉ាក់សាំង​របស់​​ក្រុម​ហ៊ុន CanSino Biologics ដែល​កំពុង​​ប្រើ​ប្រាស់​​បច្ចេកទេស​ផ្សេង​មួយ​ក៏​បាន​ឈាន​ដល់​ការ​សាក​ល្បង​ដំណាក់​កាល​ទី​២​ដែរ​សម្រាប់​ក្រុម​មនុស្ស​អាយុ​៦​ឆ្នាំ​ទៅ​១៧​ឆ្នាំ។

លោក Yin បន្ថែម​ថា វ៉ាក់សាំង Sinovac បាន​បញ្ចប់​ការ​សាក​ល្បង​គ្លីនិក​ដំណាក់​កាល​ទី​២​របស់​ខ្លួន​​ដែល​អ្នក​ចូល​រួម​បាន​ចាក់​ដូស​ទី​​៣ បន្ទាប់​ពី​ចាក់​ដូស​ទី​២​ទៀង​ទាត់​រួចរាល់។

សកម្មភាព​ផលិតវ៉ាក់សាំង

លោក​បញ្ជាក់​ថា អ្នក​ចូល​រួម​ក្នុង​ចាក់​សាក​ល្បង​គ្លីនិក​បាន​រក​ឃើញ​កើន​ឡើង​កម្រិត​អង់ទីគ័រ​១០​ដង បើ​ប្រៀប​ធៀប​នឹង​កម្រិត​​ក្នុង​រយៈ​ពេល​១​សប្តាហ៍ និង​២០​ដង​​ក្នុង​រយៈ​ពេល​កន្លះ​ខែ។

លោកអគ្គនាយក​ក្រុម​ងហ៊ុន​បាន​ក្រើន​រំលឹក​ថា Sinovac នៅ​តែ​ត្រូវ​ការ​សង្កេត​មើល​រយៈ​ពេល​វែង​ទៀត​អំពីអង់ទីគ័រ មុន​​ពេល​ក្រុម​ហ៊ុន​អាច​​ធ្វើ​អនុសាសន៍​​ដល់​អាជ្ញាធរ​អំពី​ពេល​វេលា​ដែល​ចាក់​ដូស​ទី​៣៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទីutes មុន

អាន វិសាល ក្នុងគ្រាមានបញ្ហាជាតិពុលក្នុងថ្លើម ឆ្លៀតដាស់តឿនមហាជនឱ្យប្រយ័ត្នចំពោះសុខភាព កុំឱ្យដូចខ្លួន

កីឡា១១ នាទីutes មុន

តេជោលីគ​ចាប់​ផ្តើម​ថ្ងៃ​ស្អែក នឹង​កាន់​តែ​កក្រើក​ជាង​ឆ្នាំ​មុន

សន្តិសុខសង្គម២២ នាទីutes មុន

ឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្តិ៍ ក្រោយផឹកស៊ីក្នុងហាងវាយគ្នាឯង

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នកនាំពាក្យ ៖ ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ព្រះនាងតូច និង ល្អហួស រួមគ្នាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

Sokha Hotels

ព័ត៌មានពេញនិយម