កូវីដ-១៩
ខេត្តកំពតប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៥៨នាក់ បន្ថែមទៀត
រដ្ឋបាលខេត្តកំពតបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៥៨នាក់ បន្ថែមទៀតស្រី២២នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ដែលភាគច្រើនជាកសិករនិងបុគ្គលិកខេធីវី។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពតចុះថ្ងៃទី០៥មិថុនានេះបានឲ្យដឹងថា ក្នុងចំណោមករណីអ្នកឆ្លងចំនួន៥៨នាក់នោះក្នុងនោះមាន ជាកសិករចំនួន៤៩នាក់ អាជីវករលក់គ្រឿងសំណង់១នាក់និងបុគ្គលិក ខេ ធី វី រ៉ូយ៉ាល់ចំនួន៨នាក់។
បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់ ភូមិសាស្ត្រច្រកទ្វារព្រំដែន រដ្ឋបាលខេត្តកំពត បានសម្រេចផ្អាកអាជីវកម្ម កាស៊ីណូ នានា ដែលស្ថិតក្នុងច្រកទ្វារព្រំដែន ដូចជាកាស៊ីណូ ច្រកទ្វារទ្វេភាគី តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចមួយកន្លែង និងកាស៊ីណូ ចំនួន២កន្លែងទៀត នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពត ក៏បានបិទផ្អាកការលក់ដូរផ្សារ ព្រែកក្រឹស រយៈពេល១៤ថ្ងៃផងដែរ៕
ដោយ ៖ សំអឿន




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព