ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! កងទ័ពមីយ៉ាន់ម៉ា ចូលទៅប្រយុទ្ធជាមួយអ្នកភូមិ ស្លាប់២០នាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងអ្នកភូមិដែលប្រើដង្ហក់ និងស្នា នៅតំបន់ដីសណ្តទន្លេ Ayeyarwady បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២០នាក់ ស្លាប់។
ទូរទស្សន៍រដ្ឋបានផ្សាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍នៅឯភូមិ Hlayswe ខណៈកងកម្លាំងសន្តិសុខ បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការប្រឆាំងនឹងរដ្ឋ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលយោធា មិនបានឆ្លើយតបការហៅទូរស័ព្ទពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដើម្បីសុំការអត្ថាធិប្បាយអំពីអំពើហិង្សានេះទេ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើង មុនពេលថ្ងៃរះ នៅពេលទាហាននិយាយថា ពួកគេបានមកស្វែងរកអាវុធក្នុងភូមិ។
អ្នកស្រុកដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “អ្នកភូមិ មានតែស្នាប៉ុណ្ណោះ ហើយមានអ្នកស្លាប់និងរបួសជាច្រើននៅខាងអ្នកភូមិ”។
វាជាអំពើហិង្សាអាក្រក់បំផុតមួយនៅក្នុងតំបន់ Ayeyarwady ចាប់តាំងពីការធ្វើរដ្ឋប្រហារមក។ តំបន់នេះជាកន្លែងដាំដុះស្រូវដ៏សំខាន់ ដែលមានប្រជាជនចម្រុះជនជាតិយ៉ាងច្រើន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មីយ៉ាន់ម៉ានៅតែក្តៅ កម្លាំង Karenni អះអាងថា សម្លាប់យោធា៨០នាក់កាលពីថ្ងៃចន្ទ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត