ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុដាក់បទបញ្ជាឱ្យពង្រឹងវិធានការផាកពិន័យ និងវិធានការច្បាប់នៅតំបន់លឿង
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យពង្រឹងវិធានការលើការផាកពិន័យ និងវិធានការច្បាប់នៅតំបន់លឿង បន្ទាប់ពីមានការឆ្លងរាលដាលឡើងវិញនៅតំបន់ទំនប់រលក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ថ្លែងក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី៦ ខែមិថុនា លោកអភិបាលខេត្ត បានមានប្រសាសន៍ថា «ថ្ងៃនេះយើងប្រជុំក្នុងក្របខណ្ឌគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តនិងដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុជាតំបន់លឿង ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»។

លោកអភិបាលខេត្ត បានបន្តទៀតថា កន្លងមកដោយសារការខិតខំរបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើឱ្យការបិទខ្ទប់របស់យើងទទួលបានលទ្ធផលល្អប្រសើរដែលបង្ហាញថា វិធានការបិទខ្ទប់របស់យើងត្រឹមត្រូវ និងមានការចូលរួមពីប្រជាពលរដ្ឋបានពេញលេញ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតំបន់ទំនប់រលក មិនបានចូលរួមអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលឡើងវិញ។

ទន្ទឹមនឹងបន្តដាក់ជាតំបន់លឿងនូវក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក អភិបាលខេត្តបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យនិងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង