Connect with us

បច្ចេកវិទ្យា

ការសិក្សា៖ ជនជាតិអាមេរិកាំងក៏មិនអាចសម្គាល់ដឹងព័ត៌មានក្លែងក្លាយដែរ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ការសិក្សាមួយបង្ហាញថា ជនជាតិអាមេរិក៣នាក់ក្នុងចំនោម ៤នាក់ ស្មានថាសមត្ថភាពរបស់ពួកគេអាចកំណត់សម្គាល់ដឹងពីព័ត៌មានក្លែងក្លាយ ប៉ុន្តែការពិតពួកគេមើលមិនដឹងហើយថែមទាំងចុចចែករំលែកទៀតផង។ ការសិក្សានោះបានស្ទាបស្ទង់ជាមួយអ្នកចូលរួមប្រមាណ ៨,២០០នាក់ ហើយភាគច្រើនអ្នកប្រកាន់ខ្ជាប់គណបក្សនយោបាយសាធារណរដ្ឋជាក្រុមដែលងាយចាញ់បោកព័ត៌មានក្លែងក្លាយជាជាងក្រុមគាំទ្រគណបក្សប្រជាធិបតេយ្យ។

ប្រភពរូបភាព៖ Cost Action
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវនេះដឹកនាំដោយលោក Ben Lyons សាស្រ្តាចារ្យផ្នែកទំនាក់ទំនងនៅសកលវិទ្យាល័យ Utah បង្ហាញថា អ្នកស្ម័គ្រចិត្តដែលជាអ្នកសិក្សានៅផ្នែកនេះបង្ហាញចំណងជើងសារព័ត៌មានដែលផ្សាយលើបណ្តាញសង្គមបច្ចុប្បន្ន ហើយតម្រូវឱ្យដាក់ពិន្ទុពីសមត្ថភាពខ្លួនឯងថាតើអាចកំណត់សម្គាល់ដឹងថានោះជាព័ត៌មានពិតឬក្លែងក្លាយបានដល់កម្រិតណា។

ក្រុមការងារបានសរសេរក្នុងរបាយការណ៍ថា ពួកយើងជឿជាក់ថា បុគ្គលម្នាក់ៗទំនងជាចូលទៅក្នុងគេហទំព័រមិនគួរឱ្យទុកចិត្តបាន និងថែមទាំងបរាជ័យក្នុងការពិនិត្យមើលនិងបែងចែករវាងព័ត៌មានពិតនិងក្លែងក្លាយអំពីការអះអាងព្រឹត្តិការណ៍បច្ចុប្បន្នផងដែរ។ លើសពីនេះពួកគេបានចូលទៅទាំងស្ម័គ្រចិត្តដើម្បីចុច Like និង Share ព័ត៌មានមិនពិតទាំងនោះលើបណ្តាញសង្គមផ្ទាល់ខ្លួន ជាពិសេសរឿងពាក់ព័ន្ធនឹងនយោបាយ។ ជារួម លទ្ធផលបង្ហាញពីរូបភាពមួយដ៏គួរឱ្យព្រួយបារម្ភ ព្រោះតែបុគ្គលនិមួយៗមិនបានប្រុងប្រយ័ត្នអំពីព្រំដែនចំណេះដឹងបែងចែកព័ត៌មាន ដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់ចំពោះការជឿនិងចែករំលែកព័ត៌មាន។

ប្រភពរូបភាព៖ BBVA

អ្នកគាំទ្រគណបក្សសាធារណរដ្ឋមានអំណួតនិងជឿជាក់ជាងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលមិនប្លែកនោះទេ ព្រោះការពិតពួកគេទាំងនោះមានកម្រិតវប្បធម៌ផ្នែកប្រព័ន្ធផ្សព្វផ្សាយទាបជាងអ្វីដែលបានអួត។ អ្នកចូលរួមក្នុងការស្ទង់មតិនេះប្រមាណ ៩០ភាគរយ ប្រាប់អ្នកស្រាវជ្រាវថា ពួកគេជឿថាពួកគេមានសមត្ថភាពលើសពីកម្រិតជាមធ្យមក្នុងការហិតក្លិនដឹងថាព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ។

សាស្រ្តាចារ្យ Lyons បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិតជនជាតិអាមេរិកាំងមានការយល់ច្រឡំនិងបានចុចចែករំលែកដោយគ្រាន់តែអានចំណងជើង ព្រោះប្រសិនបើគេមានជំនាញពិតមែន ច្បាស់ជាមិនចុចអាន មិនជឿ និងមិនចែករំលែកនោះទេ។

អត្ថបទដោយ៖ Jacqueli

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម