ព័ត៌មានជាតិ
គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន
ប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata បានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង ! ដែលជាគម្រោងភ្ជាប់ដ៏ពេញនិយមបំផុតរបស់ខ្លួន ជាមួយនិងប្រភេទគម្រោងថ្មីប្រចាំខែ ដែលផ្ដល់ជូនច្រើនជាងមុនរួមមានទឹកប្រាក់ចំនួន 1,666 ដុល្លារ ស្មើនឹងទិន្នន័យអ៉ិនធឺណិតចំនួន ៤១GB ការហៅចេញក្នុងប្រព័ន្ធរយៈពេល ២៧ ០០០ នាទី ឫការផ្ញើសារជាអក្សរចំនួន ៤០ ០០០ ដង ច្រើនជាងគម្រោងភ្ជាប់ប្រចាំថ្ងៃ និងគម្រោងភ្ជាប់ប្រចាំខែ។
ភ្ជាប់គម្រោងប្រចាំខែថ្មីនេះ ដោយចំណាយត្រឹមតែ៥ដុល្លារក្នុងមួយខែ មានន័យថាអតិថិជនគម្រោង Smart ធំហ្ម៎ង ! មិនចាំបាច់បន្តគម្រោងភ្ជាប់រៀង រាល់សប្ដាហ៍នោះទេ ហើយអាចគ្រប់គ្រងគម្រោងគណនីចម្បងប្រចាំខែប្រសើរជាងមុន ដោយគ្មានបារម្ភអំពីការកាត់ទឹកប្រាក់បន្ថែម ឬការគិតថ្លៃណាមួយឡើយ។ ដើម្បីភ្ជាប់គម្រោង Smart ធំហ្ម៎ង ប្រចាំខែ អតិថិជនគ្រាន់តែចុច *1333*5# ហើយចុចបញ្ជូន ឫក៏ភ្ជាប់តាមកម្មវិធី SmartNas។
គម្រោង Smart ធំហ្ម៎ង ! ប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍មានពលរដ្ឋកម្ពុជារាប់លានអ្នកបានកំពុងប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីគម្រោងនេះត្រូវបានដាក់ចេញ។ ការប្រើប្រាស់ទិន្នន័យអ៉ិនធឺណិត និងតម្រូវការភ្ជាប់ការទំនាក់ទំនងបានកើនឡើងអំឡុងពេលនៃការរាតត្បាតជាសកលនៃកូវីដ-១៩ ដូច្នេះហើយក្រុមហ៊ុនបានកំពុងបន្ថែមគម្រោងប្រចាំខែថ្មីនេះ ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើងរបស់អតិថិជនរបស់ខ្លួន។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “អតិថិជនរបស់យើងកំពុងតែប្រើប្រាស់ទិន្នន័យច្រើនជាងមុន ជាពិសេសអំឡុងពេលនេះតែម្ដង ដោយពួកយើងភាគច្រើនគឺធ្វើការឫរៀនសូត្រពីផ្ទះ ដូច្នេះហើយវាមានសារៈសំខាន់ណាស់សម្រាប់យើង ដោយលើក ឡើងអំពីការផ្ដាស់ប្ដូរនៃទម្លាប់នេះជាមួយនិងគម្រោង Smart ធំហ្ម៎ង ! ប្រចាំខែ ដែលកាន់តែងាយស្រួល និងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជនរបស់យើង”។
អតិថិជនដែលប្រើសមតុល្យគម្រោងរបស់ពួកគេអស់មុនដំណាច់ខែក៏នឹងត្រូវគិតថ្លៃតិចបំផុតជាងគម្រោងផ្សេងៗ៖ ចំណាយត្រឹមតែ1.5 សេន ដើម្បីទទួលបានទិន្នន័យ១០០ MB 6 សេនក្នុងការហៅចេញក្នុងប្រព័ន្ធក្នុងមួយនាទី និង៣សេនក្នុងការផ្ញើសារចេញម្ដង។
លោក Hundt (ហ៊ុន) បានបន្ថែមទៀតថា “អតិថិជនរបស់យើងបានប្រាប់យើងថា នៅពេលដែលពួកគេចូលរួមរីករាយជាមួយតម្លៃនៃគម្រោងប្រចាំសប្ដាហ៍ និងគម្រោងប្រចាំថ្ងៃរបស់ Smart ធំហ្ម៎ង! ពេលខ្លះពួកគេជួបប្រទះបញ្ហាប្រឈម ដើម្បីគ្រប់គ្រងគម្រោងភ្ជាប់ក្នុងរយៈពេលខ្លី។ ជាមួយនិងគម្រោងប្រចាំខែ ពួកគេអាចដឹងកាន់តែច្បាស់ជាងមុនអំពីការចំណាយចម្បងរបស់ពួកគេលើតម្រូវការទំនាក់ទំនង និងទិន្នន័យអិុនធឺណិត ដែលកាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់អំឡុងពេលនៃការរីករាតត្បាតជាសកលនៃកូវីដ-១៩”។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook. com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម