ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអង់គ្លេសជាង៣៧ម៉ឺននាក់នៅមានអាការធ្វើទុក្ខ ក្រោយព្យាបាលកូវីដមួយឆ្នាំ
យោងតាមការសិក្សាដ៏សំខាន់មួយបានបង្ហាញថា ប្រជាជនអង់គ្លេសប្រហែលជា ៣៧៥ ០០០នាក់នៅមានអាការធ្វើទុក្ខពីកូវីដ-១៩ ទោះបីជាបានប្រយុទ្ធក្នុងការព្យាបាលរយៈពេលមួយឆ្នាំហើយក្តី។
ប្រជាជនមួយលាននាក់បាននិយាយថា ពួកគាត់នៅមានអាការធ្វើទុក្ខដូចជាអស់កម្លាំង ឈឺចាប់សាច់ដុំ ដង្ហើមខ្លីយ៉ាងហោចណាស់មួយខែ បន្ទាប់ពីបានព្យាបាល ហើយមានមនុស្សច្រើនណាស់នៅមានអាការធ្វើទុក្ខច្រើនខែទៀត។
ការិយាល័យស្ទង់មតិស្ថិតិជាតិ (ONS) បានរកឃើញថា ពីរភាគបីនៃអ្នកដែលមានអាការធ្វើទុក្ខយូរបាននិយាយថា ពួកគាត់បានដាក់កម្រិតអំពីធ្វើសកម្មភាពប្រចាំថ្ងៃ ស្ត្រីដែលមានវ័យកណ្តាល ប្រជាជនកំពុងរស់នៅតំបន់ក្រីក្រ ឬអ្នកធ្វើការនៅផ្នែកថែទាំសុខភាព និងសុខាភិបាលទំនងជាមានអាការធ្វើទុក្ខខ្លាំងជាគេ។
ការអស់កម្លាំង ឬនឿយហត់ជារោគសញ្ញាទូទៅបំផុតត្រូវបានរកឃើញ បន្ទាប់មកការដកដង្ហើមខ្លី ហើយការឈឺចាប់សាច់ដុំ និងពិបាកផ្តោតស្មារតី។
កាលពីថ្ងៃទី៤ ខែមិថុនា សមាជិកសភាអង់គ្លេសបានជំរុញរដ្ឋាភិបាលប្រញាប់ដោះស្រាយលក្ខខណ្ឌនៃការព្យាបាលសម្រាប់អ្នកមានអាការធ្វើទុក្ខកូវីដ-១៩យូរ បន្ទាប់ពីការស៊ើបអង្កេតមួយរកឃើញថា មនុស្សជាច្រើនបានរង់ចាំជាង១០០ថ្ងៃហើយដើម្បីព្យាបាល។
ការស្ទង់មតិ ONS បានប៉ាន់ស្មានពីកម្រិតនៃអាការធ្វើទុក្ខទូទាំងប្រទេស បន្ទាប់ពីបានធ្វើការសាកសួរគឺមានជាង៣០ម៉ឺននាក់។
អាការកូវីដ-១៩យូរគឺជារោគសញ្ញាគ្រប់ដណ្តប់ពេលវេលាជាង៤សប្តាហ៍ បន្ទាប់ពីមានការសង្ស័យពីកូវីដជាបឋមដែលមិនអាចពន្យល់ដោយហេតុផលផ្សេង។
ការសិក្សា ONS បានធ្វើលើប្រជាជនអង់គ្លេស៣០ម៉ឺននាក់ ថាតើពួកគាត់មានរោគសញ្ញានេះទេ។ បន្ទាប់មកតួលេខត្រូវបានប្រើដើម្បីប៉ាន់ស្មានពីចំនួនអ្នកដែលនៅមានអាការធ្វើទុក្ខទូទាំងប្រទេស។
ទោះជាយ៉ាងណា មិនមាននិយមន័យផ្លូវការនៃអាការកូវីដធ្វើទុក្ខយូរទេ ដែលស្ថានភាពនេះត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈពហុរោគសញ្ញាដែលកើតមាន បន្ទាប់ពីពួកគាត់បានប្រយុទ្ធក្នុងការព្យាបាលរួចមក។
ការស្ទង់មតិ ONS ដែលត្រូវបានធ្វើឡើងកាលពីខែមេសាបានបង្ហាញថា ចំនួនប្រជាជនអង់គ្លេសដែលរងទុក្ខពីកូវីដ-១៩រយៈពេលជាងមួយឆ្នាំមានចំនួនច្រើនជាងបួនដងក្នុងរយៈពេលមួយខែ។ កាលពីខែមីនា ការស្ទង់មតិរកឃើញថា ពលរដ្ឋអង់គ្លេស៧ម៉ឺននាក់និយាយថា ពួកគេមានអាការធ្វើទុក្ខរយៈពេលមួយឆ្នាំ។
ការសិក្សាបង្ហាញថា ក្នុងចំណោមប្រជាជនមួយលាននាក់ត្រូវបានប៉ាន់ស្មានកើតមានអាការធ្វើទុក្ខចាប់ផ្តើមពីខែឧសភា ស្ទើរតែ៦៥០ ០០០នាក់បានដាក់កម្រិតធ្វើសកម្មភាពប្រចាំថ្ងៃ ហើយ ១៩៥ ០០០នាក់បានដាក់កម្រិតកាន់តែច្រើន។
ប្រទេសអង់គ្លេសមានមនុស្ស ៨៦២ ០០០នាក់មានអាការធ្វើទុក្ខយូរ ខណៈប្រទេសស្កុតឡែនមាន ៨៧ ០០០នាក់ ប្រទេសវែលមាន ៥០ ០០០នាក់ និងអៀរឡង់ខាងជើងមាន ២១ ០០០នាក់។
អាការធ្វើទុក្ខអស់កម្លាំងគឺជារោគសញ្ញាកើតមានច្រើនបំផុតគឺតាមការប៉ាន់ស្មានមានប្រមាណ ៥៧៤ ០០០នាក់ក្នុងចំណោមមនុស្ស១លាននាក់ បន្ទាប់មកដង្ហើមខ្លីមានប្រមាណ ៤០៥ ០០០នាក់ និងឈឺសាច់ដុំមានប្រមាណ ៣១៣ ០០០នាក់។
ជាមួយគ្នានេះ ការពិបាកផ្តោតស្មាតីស្ថិតនៅលំដាប់លេខ៤ដែលមានប្រមាណ ២៨៥ ០០០នាក់ បន្ទាប់មករោគសញ្ញាបាត់បង់ក្លិន ២៨៣ ០០០នាក់ និងឈឺក្បាល ២៧៣ ០០០មនាក់។
ប្រធានក្រុមសមាជិកសភានៃគណបក្សទាំងអស់ស្តីកូវីដ-១៩ លោកស្រី Layla Moran មានប្រសាសន៍ថា ៖«តួលេខនេះគួរតែជាការអំពាវនាវដល់រដ្ឋមន្ត្រីថា ពួកគេត្រូវតែដោះស្រាយបន្ទាន់នូវលក្ខខណ្ឌដើម្បីទទួលបានការព្យាបាលអ្នកដែលមានរោគសញ្ញាកូវីដ-១៩យូរ»។
ប្រធានក្រុមអ្នកវិភាគ និងព្រឹត្តិការណ៍ជីវិតរបស់ ONS អ្នកស្រី Julie Stanborough បានឲ្យដឹងថា ៖«ការរាយការណ៍ពីអាការកូវីដ-១៩យូរដោយសាមីខ្លួនផ្ទាល់គឺភាគច្រើនបំផុតមនុស្សអាយុ៣៥ទៅ៦៩ឆ្នាំ ស្ត្រីដែលរស់នៅតំបន់ក្រីក្រ និងអ្នកដែលពិការភាព ឬមានជំងឈបេះដូង»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយកាលពីខែមេសាថា លោកបានប្តេជ្ញាធ្វើឲ្យប្រសើរឡើងសម្រាប់សេវាកម្មព្យាបាលពលរដ្ឋអង់គ្លេសដែលមានមានអាការកូវីដ-១៩យូរអង្វែង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailmail
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ