Connect with us

ព័ត៌មានជាតិ

យុវជនរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បានផុស

នៅ

ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនដើម្បីបញ្ជូនតាមផ្លូវច្បាប់ ក្រោយពីទទួលពាក្យបណ្តឹងថា បានរួមភេទជាមួយក្មេងស្រីអាយុក្រោម១៥ឆ្នាំ។
កិច្ចប្រតិបត្តិការនេះ គឺដោយយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលផង និងដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាផង គឺបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ និង១០នាទីព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍អូរតាគី បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ធី សុខឿត ហៅ ផៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ក្នុងករណីរួមភេទជាមួយជនរងគ្រោះឈ្មោះ ញ ស ក  ភេទស្រី អាយុ១៤ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។

តាមការសារភាពបានបញ្ជាក់ថា គេពិតជាបានរួមភេទជាមួយក្មេងស្រីនោះបានសម្រេចមួយលើកពិតប្រាកដមែន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៧យប់ នៅចំណុចក្រុមទី១៥ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញ នៃអធិការដ្ធាននគរបាកស្រុកថ្មគោល បញ្ជូនតាមនីតិវិធីទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម