Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុងនឹងមានស្ថានីយថ្លឹងរថយន្តធុនធ្ងន់អចល័តនៅផ្លូវជាតិលេខ ៤៨ ឆ្នាំក្រោយ

បានផុស

នៅ

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឱ្យដឹងផែនការរបស់ខ្លួនថា នៅឆ្នាំ២០២២ ខាងមុខ ខេត្តកោះកុងនឹងមានស្ថានីយ ជញ្ជីងថ្លឹងរថយន្តធុនធ្ងន់អចល័តជាផ្លូវការតាមបណ្តោយផ្លូវជាតិលេខ៤៨។

ការដាក់ជញ្ជីងថ្លឹងរថយន្តដឹកទំនិញធុនធ្ងន់នេះ ក្រោយពីមានការឯកភាពយល់ព្រមឱ្យស្ថាបនារបស់លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នៅព្រឹកថ្ងៃទី៧ ខែមិថុនា បានឱ្យដឹងថា តាមគម្រោងស្ថានីយថ្លឹងរថយន្ត ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រដ្ឋទម្លាក់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កាលដែលមិនអាចអនុវត្តបាននៅឆ្នាំនេះ ក៏ព្រោះតែការរៀបចំផែនការសុំថវិកាអភិវឌ្ឍឆ្នាំ២០២១បានហួសពេល ទើបកំណត់យកឆ្នាំ២០២២ផ្តើមអនុវត្តគម្រោងតែម្តង។
លោករំពឹងថា នៅពេលមានជញ្ជីងថ្លឹងអចល័តរួចហើយ នឹងកាត់បន្ថយអត្រាគ្រោះថ្នាក់តាមដងផ្លូវ ព្រមទាំងការខូចខាតផ្លូវថ្នល់ ព្រោះតែសកម្មភាពដឹកជញ្ជូនទំនិញលើសកំណត់បានមួយកម្រិតធំ ក្រៅពីកំណាត់ផ្លូវមួយចំនួនមានសភាពចាស់ទ្រុឌទ្រោមទៅហើយ រង់ចាំគម្រោងអភិវឌ្ឍន៍ថ្មីមកដល់។

តាមការលើកឡើងរបស់រដ្ឋលេខាធិការទទួលបន្ទុកការងារស្ថានីយថ្លឹងរថយន្ត ចង់មានឱ្យមានជញ្ជីងសងខាងផ្លូវ តែ​ទោះ​យ៉ាងណាក្រុមការងារថ្នាក់ជាតិសង់មួយចំហៀងជាមុនសិន។
សាធារណជននៅខេត្តកោះកុង មើលឃើញថា បណ្តោយផ្លូវជាតិលេខ៤៨ តែងរងការខូចខាតអំឡុងរដូវភ្លៀងខ្លាំងស្ទើររៀងរាល់ឆ្នាំ ទោះបីសង្កេតឃើញមានសកម្មភាពរបស់ក្រុមការងារជំនាញចុះជួសជុលថែទាំយ៉ាងណាក្តីពុំដឹងថាមកពីកត្តាហេតុអ្វី?។
ទន្ទឹមនឹងមានវត្តមានស្ថានីយថ្លឹងរថយន្តនៅខេត្តកោះកុង ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បង្ហាញក្តីរំពឹងដែរថានឹងអាចកាត់បន្ថយការខូចខាតផ្លូវតាមការលួចលាក់ដឹកទំនិញលើសទម្ងង់កំណត់បានយ៉ាងមានប្រសិទ្ធភាព ប្រកបដោយតម្លាភាព ជៀសវាងប្រព្រឹត្តអំពើពុករលួយប្រការណាមួយនាំឱ្យខូចបង់ថវិកាជាតិ។

កំណាត់ផ្លូវជាតិលេខ៤៨ដែលមានប្រវែងសរុបប្រមាណជិត៣០០គីឡូម៉ែត្រ ចាប់ពីព្រំដែនអន្តរជាតិចាំយាមដល់ផ្លូវបំបែកស្រុកស្រែអំបិលស្របជាមួយផ្លូវជាតិលេខ៤ខេត្តព្រះសីហនុ គឺជាផ្លូវចរន្តសរសៃរឈាមបម្រើដល់ការដឹកជញ្ចូនទំនិញពាណិជ្ជកម្មដ៏មានសារៈសំខាន់មួយមិនអាចខ្វះបាន៕ អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម