វប្បធម៌ ជំនឿ
សុបិនឃើញផ្លែល្ហុងប្រផ្នូលល្អអំពីអនាគត
សុបិនឃើញផ្លែល្ហុង ជាប្រផ្នូលល្អពន់ពេក បង្ហាញប្រាប់ថា ពេលបច្ចុប្បន្នអ្នកដើរលើផ្លូវត្រូវដើម្បីកសាងអនាគតហើយ សភាពឆ្លងកាត់ការលំបាកផុតហើយ ហើយអ្នកមិនចាំបាច់ជួបប្រឈមបញ្ហាធំនានាទៀតទេ និងជារៀងរហូតទៅ។ ល្ហុងនៅក្នុងសុបិនគឺជាសញ្ញាមួយបង្ហាញថា ដល់ពេលដែលត្រូវដើរទៅមុខហើយ។
ការមើលឃើញផ្លែល្ហុងក៏បង្ហាញពីការសម្អាតខាងវិញ្ញាណផងដែរ។ សម្អាតអ្វីដែលមានគ្រោះថ្នាក់ដល់អ្នក ហើយបិទទ្វារទាំងអស់សម្រាប់ថាមពលមិនល្អ។ នៅជាមួយមនុស្សដែលធ្វើល្អសម្រាប់អ្នកនិងនាំមកនូវរឿងល្អ ៗ (មានគេតាមការពារ)។
សុបិនឃើញផ្លែល្ហុងបៃតង

ល្ហុងឆៅឬខ្ចីមានពណ៌បៃតង បង្ហាញពី ភាពចាស់ទុំ សម្របខ្លួន និងចេះសម្រេចចិត្តមិនលឿន មិនឆេវឆាវ ចេះព្យាយាមគិត បានច្រើនអំពីជម្រើសនិងជាសញ្ញាណថា អ្នកអាចផ្លាស់ប្តូរបានទៅរកវិជ្ជមាន ។
សុបិនឃើញផ្លែល្ហុងទុំ

ក្តីសុបិននេះទាក់ទងនឹងវិស័យអាជីព។ វាប្រាប់ថាមានការព្រួយបារម្ភ កើតឡើងអ្នកហាក់ពិបាកដោះស្រាយដូចជាការច្រណែនពី ភាពជោគជ័យរបស់អ្នក។ ត្រូវប្រយ័ត្ន! តែមិនអីទាំងអស់។
សុបិនអំពីផ្លែល្ហុងរលួយ
នេះជានិមិត្តរូបនៃឱកាសដែលអ្នកត្រូវខកខាននិងការរំខានពីសាច់ញាតិជិតដិត។
សុបិនរើសយកផ្លែល្ហុង
ក្តីសុបិននេះគឺជាសញ្ញាច្បាស់លាស់មួយដែលថា បញ្ហាលំបាកនានានឹងចប់ឆាប់ៗនេះ។ ការប្រមូលផលផ្លែល្ហុងនៅក្នុងសុបិនគឺជាការរំលេចជោគជ័យក្រោយឆាក ជម្នះការលំបាក។
សុបិនឃើញទិញផ្លែល្ហុង

នេះបង្ហាញថាអ្នកត្រូវការជំនួយចាំបាច់ដើម្បីជំនះការលំបាកជាក់លាក់។ ដល់ពេលដែលត្រូវរកមនុស្សដែលអ្នកអាចទុកចិត្តបានមករួមដៃក្នុងគ្រាលំបាកនេះ។ អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងបានទេ។
សុបិនភេសជ្ជៈទឹកល្ហុង
ទឹកផ្លែឈើមួយនេះ ជានិមិត្តរូបនៃអ្វីៗដែលកាន់តែរលូន។ ទឹកល្ហុងប្រាប់ជាមុនថា អ្នកនឹងអាចយកឈ្នះលើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើជាម្ចាស់។
សុបិនបរិភោគផ្លែល្ហុង

ជាទូទៅក្តីសុបិនឃើញបរិភោគផ្លែល្ហុងបង្ហាញថា អ្វីដែលល្អកំពុងខិតមកជិតហើយ ប្រសិនបើផ្លែឈើនោះមានរសជាតិផ្អែមមានសញ្ញាច្បាស់លាស់ថា ភាពរុងរឿងកំពុងរង់ចាំអ្នក។ តែបើផ្លែឈើមានរសជាតិជូរចត់ឬល្វីងការព្រមានដ៏ខ្លាំងមួយដើម្បីឱ្យដឹងអំពីគ្រោះថ្នាក់ ។ ការញ៉ាំល្ហុងក្នុងសុបិនបង្ហាញថា របស់ប្លែក ថ្មីអស្ចារ្យនឹងមកដល់ ហើយត្រូវត្រៀមប្រឈមមុខនឹងវាឆាប់ៗនេះ។
សុបិនឃើញចំណិតផ្លែល្ហុង

ចំណិតផ្លែល្ហុងនៅក្នុងសុបិនបង្ហាញពីតួលេខដែលតំណាងឱ្យនរណាម្នាក់ផ្សេងអាចមក និយាយដើមឬវាយប្រហារអ្នក។ អ្វីគ្រប់យ៉ាងក្លាយជាលទ្ធផលនៃការច្រណែន។ ព្យាយាមមិនយកចិត្តទុកដាក់ច្រើន ព្រោះអ្នកមិនអីទេ។
សុបិនឃើញផ្លែល្ហុងច្រើន

ផ្លែល្ហុងជាច្រើននៅក្នុងក្តីសុបិន គឺជាសញ្ញានៃភាពរុងរឿង។ របស់ល្អៗមិនយូរទេនឹងចូលមកក្នុងជីវិតរបស់អ្នក ហើយរបស់ទាំងអស់នោះគឺជាផលនៃការងារ។ បន្តធ្វើការ ព្រោះនេះមានសារៈសំខាន់ណាស់នាពេលអនាគត។ វាមិនមែនជាពេលវេលាដើម្បីបញ្ឈប់ ឬរុញរា ខ្ជិលច្រអូសទេ។ ប្រសិនបើអ្នកខិតខំប្រឹងប្រែងសមិទ្ធិផលអាជីពកាន់តែច្រើននឹងមកដល់ដៃ។
សុបិនអំពីគ្រាប់ល្ហុង
គ្រាប់ល្ហុងគឺជានិមិត្តរូបនៃការមានកូនឬការទទួលខុសត្រូវចំពោះការចាប់ផ្តើមជីវិតក្នុងទម្រង់ថ្មីមួយ ព្រោះថា បណ្តាបញ្ហាដែលអូសបន្លាយជាយូរមកហើយនឹងចប់ទៅ។
សុបិនឃើញដើមល្ហុង

ដើមល្ហុងក្នុងសុបិនវិញ នឹងជាសញ្ញាបង្ហាញថា អ្នកកំពុងមានបញ្ហាឆ្លងកាត់ការរំខាន ប៉ុន្តែកុំបារម្ភ នរណាម្នាក់ដែលជិតស្និទ្ធនឹងអ្នក ឮនឹងបង្ហាញខ្លួននៅទីនេះដើម្បីជួយជ្រោមជ្រែងអ្នក អ្នកនឹងទទួលបានអំណាច និងយុត្តិធម៌ ហើយអ្នកនឹងអាចថ្លឹងថ្លែងឈ្នះពីស្ថានភាពនេះដោយគេនឹងជួយ កម្ចាត់អ្វីគ្រប់យ៉ាងដែលអាចធ្វើឱ្យអ្នកឈឺចាប់ ហើយប្រាកដថាមាននរណាម្នាក់កំពុងគាំទ្រអ្នកដោយឥទ្ធិពលរបស់គេ (វិញាណ)៕
គ្រូឯម
ចុចអាន៖ បកស្រាយអត្ថន័យនៃសុបិន ឃើញមនុស្សដដែលៗជាប់គ្នាច្រើនថ្ងៃ
ចុចអាន៖ យល់សប្ដិឃើញផែនទី ប្រផ្នូលនៃភាពជោគជ័យកំពុងខិតមករក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ