Connect with us

កូវីដ-១៩

ខេត្ដ​រតនគិរី រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ២​នាក់​ម្តាយ​និង​កូន ជា​អ្នក​ធ្វើ​ដំណើរ​មកពី​ខេត្ត​កណ្ដាល​

បានផុស

នៅ

រតនគិរី​ ៖ រដ្ឋបាលខេត្ត​រតនគិរី បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់ ដែល​ជា​អ្នកធ្វើដំណើរ​មកពី​ខេត្ត​កណ្ដាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំងឺ​កូ​វីដ​-១៩​ទាំង​២​នាក់​នោះ ១-​ឈ្មោះ ចាន់ រតនា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​ម្ដាយ និង​២-​ឈ្មោះ រិ​ន ណា​រាជ អាយុ​៨​ឆ្នាំ ត្រូវជា​កូន​។

អ្នក​ទាំងពីរ​ធ្វើដំណើរ​ចេញពី​ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ទៅ​ស្នាក់​នៅផ្ទះ​ផ្ទាល់ខ្លួន ស្ថិតនៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កែប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​-១៩ និង​អ្នកពាក់ព័ន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម