ព័ត៌មានអន្ដរជាតិ
នេះតម្លៃចាក់វ៉ាក់សាំងការពារកូវីដរបស់មន្ទីរពេទ្យឯកជននៅថៃ
មន្ទីរពេទ្យឯកជននៅប្រទេសថៃបានកំណត់យកតម្លៃ ៣៨០០ បាត (ប្រហែលជា១២១.៨០ដុល្លារអាមេរិក)ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតនៅអាមេរិក Moderna សម្រាប់ទាំងពីរដូស។
យោងតាមសារព័ត៌មានថៃបានផ្សាយថា សមាជិកនៃសមាគមមន្ទីរពេទ្យឯកជនបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទម្សិលមិញដោយបានឯកភាពលើតម្លៃវ៉ាក់សាំងនេះដែលត្រូវបានចាត់ទុកថា«ជម្រើស» ពីព្រោះវាមិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំងដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលឡើយ។
តម្លៃនេះដែលទំនងជាដូចគ្នាទាំងអស់សម្រាប់សមាជិកមន្ទីរពេទ្យរបស់សមាគមនៅប្រទេសថៃបានរាប់បញ្ចូលទាំងថ្លៃសេវាកម្ម និងធានារ៉ាប់រងវ៉ាក់សាំង។
ការបញ្ជាទិញវ៉ាក់សាំងចំនួន១០លានដូសនឹងត្រូវបានដាក់ក្នុងនាមជាអង្គការឱសថរដ្ឋាភិបាល។ វ៉ាក់សាំងនឹងមកដល់៣ដំណាក់កាលគឺ ៤លានដូសនៅខែតុលា ១លានដូសនៅដើមឆ្នាំក្រោយ និង៥លានដូសបន្ទាប់ទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ