ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រកាសចាក់វ៉ាក់សាំងកូវីដឥតគិតថ្លៃ ដល់មនុស្សពេញវ័យជិត ១,០០០ លាននាក់
ប្រជាជនឥណ្ឌាដែលមានអាយុលើសពី១៨ឆ្នាំទាំងអស់ ពោលគឺស្មើនឹងប្រហែល ៩៤០ លាននាក់ នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី២១ខែមិថុនាតទៅ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងរលកកូវីដទី ២ ដ៏កាចសាហាវ។
នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិ លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា “រដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ដោយឥតគិតថ្លៃ។ រហូតមកដល់ពេលនេះ វ៉ាក់សាំងឥតគិតថ្លៃ អាចរកបានសម្រាប់មនុស្សដែលមានអាយុលើសពី៤៥ឆ្នាំ”។
សេចក្តីប្រកាសនេះបានធ្វើឡើង ចំពេលដែលប្រទេសឥណ្ឌាបានកត់ត្រានូវអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល៦១ថ្ងៃ ពោលគឺ ១០០,៦៣៦ករណី ដែលនេះជាសញ្ញាបង្ហាញថា រលកបច្ចុប្បន្នកំពុងថមថយ។
ចំនួនករណីសរុបរបស់ប្រទេសនេះគឺ ២៨.៩លានករណី និងមានអ្នកស្លាប់ ៣៤៩.១៨៦ នាក់ ដែលជាចំនួនខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិក ដែលមាន៣៣.៣៦លានករណី។
ឥណ្ឌា កំពុងប្រើប្រាស់វ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរ។ មួយគឺ Covishield ដែលផ្គត់ផ្គង់នៅកន្លែងផ្សេងក្រោមស្លាក AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា។ វ៉ាក់សាំងមួយទៀតឈ្មោះ Covaxin បង្កើតដោយក្រុមហ៊ុនឱសថ Bharat Biotech។ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក៏ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ ថ្នាំ៣ប្រភេទ ឥណ្ឌា ឈប់ឲ្យប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ