ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ទីតាំង៦កន្លែង ក្នុងស្រុកភ្នំព្រឹក បន្ទាប់ពីមានការពាក់ព័ន្ធអ្នកផ្ទុកកូវីដ-១៩
ទីតាំងចំនួន៦កន្លែង នៅក្នុងស្រុកភ្នំព្រឹក ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ចុះធ្វើការបិទខ្ទប់ជា បណ្ដោះអាសន្ន ក្រោយពីមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ទីតាំងចំនួន៦កន្លែងស្ថិតក្នុងភូមិសាស្ដ្រ ស្រុកភ្នំព្រឹក ក្រោយពីពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេចរបស់លោក ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង ដែលបណ្ដាញព័ត៌មានកម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។
ទីតាំងដែលត្រូវបិទខ្ទប់៦កន្លែងជាបណ្ដោះអាសន្ននេះ រួមមាន៖ ផ្ទះពលរដ្ឋ២ខ្នង និងតូបលក់ចាប់ហួយ១ នៅក្រុមទី១១ ភូមិអូរជ្រៃ ឃុំបារាំងធ្លាក់, ផ្ទះ២ខ្នង នៅក្រុមទី៥ ភូមិបូរ ឃុំបូរ, តូបលក់មាស ប្ដូរប្រាក់ និងលក់ចាប់ហួយ នៅផ្សារបូរ ភូមិបូរ ឃុំបូរ៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ខេត្តតាកែវរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤១នាក់ទៀត ភាគច្រើនជាអាជីវករផ្សារតាកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព