Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុងអាចរកចំណូលបានដល់ទៅ៦លានដុល្លារក្នុងមួយឆ្នាំ ពីការនាំចេញខ្យងចំពុះទា ទៅកាន់ប្រទេសថៃ និងវៀតណាម

បានផុស

នៅ

ប្រជានេសាទក្នុងសហគមន៍ពាមក្រសោប ខេត្តកោះកុងអាចផលិតខ្យងចំពុះទាបានប្រមាណ៣.១៦៣តោនក្នុងមួយឆ្នាំ ចន្លោះពីខែមករាដល់ខែឧសភា និងពីខែកញ្ញាដល់ខែធ្នូ ជាមួយប្រាក់ចំណូលចន្លោះពី៤,៥ ទៅ ៦ លានដុល្លារ។ នេះបើយោងតាមក្រសួងបរិស្ថានកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ ខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម តាមរយ:ឈ្មួញកណ្តាល ហើយមានតិចតួចបំផុតត្រូវបានយកមកលក់នៅទីក្រុងភ្នំពេញ។ ថ្មីៗនេះតាមរយ:ការសម្របសម្រួលរបស់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៃក្រសួងបរិស្ថាន ផ្សារម៉ាក្រូនឹងប្រមូលទិញខ្យងចំពុះទានេះដើម្បីចែកចាយ និងដាក់លក់នៅទីក្រុងភ្នំពេញ។

យោងតាមក្រសួងបរិស្ថាន ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា។

ខ្យងចំពុះទាជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ សម្រាប់តម្លៃទីផ្សារ ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥.០០០រៀល និងចំហុយបកសំបករួចមានតម្លៃ ៦០ ០០០៛ ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណ ៤,៥ ទៅ ៦ លានដុល្លាក្នុងមួយឆ្នាំ។ បើលក់នៅលើទីផ្សារបរទេសវិញ វាមានតម្លៃខ្ពស់ចាប់ពីជិត១០ដុល្លារឡើងទៅក្នុងមួយគីឡូក្រាម។

ខ្យងចំពុះទាអាចកែច្នៃជាមុខអាហារច្រើនប្រភេទ ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ។ល។ តែប្រជាជនកម្ពុជា ចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំ សម្លរខ្ទិះដូង ឆាគ្រឿង កែង ។ល។ ហើយក៏អាចផលិតជា ប្រេងខ្យងបានដែរ។ រីឯ កាក់សំណល់ និងសំបកខ្យងចំពុះទា ត្រូវបានកិនកែច្នៃលាយជាចំណីសត្វ និងធ្វើកំបោរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ មានប្រសាសន៍ថា ការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទា មានប្រភពមកពីតំបន់ការពារធម្មជាតិពាមក្រសោម ដែលជាការគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ គ្រំចំពុះទាមានឱជារសឈ្ងុយឆ្ងាញ់ ហើយម្ហូបដ៏ចាប់ចិត្តនេះផ្សាភ្ជាប់រវាងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការអភិរក្សដើមកោងកាង ដើម្បីនិរន្តរភាពបរិស្ថាន។

លោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង។ លោកបានរៀបរាប់ថា ក្រៅពីមុខរបរនេសាទសមុទ្រ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។

លោកបានបន្តថា គ្រំចំពុះទាចាប់ផ្តើមពងកូនរយៈពេល៣ខែគឺចាប់ពីខែ១០ ដល់ខែ១២ ដូច្នេះ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះបង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមីណាមួយនោះទេ។

សម្រាប់ការប្រមូលផលគ្រំចំពុះទានេះវិញ លោក វង់ ដារ៉ា បានបន្ថែមថា ក្រោយញាស់បានរយៈពេល៦ខែ ប្រជាសហគមន៍អាចប្រមូលគ្រំនេះបាន ដែលប្រជាពលរដ្ឋនៅទីនេះហៅថា «គ្រំក្រមុំ» ក៏ប៉ុន្តែ ទំហំរបស់គ្រំនេះនៅតូច ក៏ប៉ុន្តែ បើគ្រំធំល្អ គឺមានរយៈពេល១២ខែ នៃការចិញ្ចឹម។ សម្រាប់រយៈពេលនៃការប្រមូលផលគ្រំចំពុះទានេះ មានរយៈពេល៦ខែ គឺចាប់ពីខែ១០ រហូតដល់ខែ៤ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

 អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម