ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនផ្តោតសំខាន់លើ៣រឿងម្សិលមិញ
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនដែលបានធ្វើនៅទីក្រុង Chongqing នៅប្រទេសចិនកាលពីថ្ងៃចន្ទ ទី៧ ខែមិថុនា ដែលហោចណាស់មានរដ្ឋមន្ត្រី៣រូបលើកឡើងពីកង្វល់នៃកង្វះភាពរីកចម្រើនក្នុងដំណើរសន្តិភាព។
កិច្ចប្រជុំជួបគ្នាផ្ទាល់លើកដំបូងសម្រាប់ក្រុមតំបន់នេះចាប់តាំងពីវិបត្តិកូវីដ-១៩បានផ្ទុះឡើង រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបានសម្តែងការខកចិត្តដែលប្រទេសមីយ៉ាន់ម៉ាមិនបានអនុវត្តតាមកិច្ចព្រមព្រៀង៥ចំណុចដែលបានយល់ព្រមជាមួយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសាដែលមានវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ា Min Aung Hlaing ផងដែរ។
រដ្ឋមន្ត្រីការបរទេសដែលត្រូវបានតែងតាំងដោយរបបយោធាមីយ៉ាន់ម៉ាលោក Wunna Maung Lwin ក៏មានវត្តមានក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទនេះដែរ។
បញ្ហាផ្សេងទៀតត្រូវបានលើកឡើងក្នុងកិច្ចប្រជុំដែលជាផ្នែកមួយនៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន រាប់បញ្ចូលទាំងការបើកព្រំដែនឡើងវិញ វិបត្តិកូវីដ-១៩នៅក្នុងប្រទេសអាស៊ីអាគ្នេហ៍ និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីនេះបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពខ្លាំងរវាងអាស៊ាន និងចិនដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ដែលចង្អុលបង្ហាញពីការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗ និងការគាំទ្រដោយវ៉ាក់សាំងរបស់ប្រទេសចិននៅទូទាំងតំបន់អាស៊ាន។
លោកមានប្រសាសន៍ថា ៖«ការពិតគឺថា យើងមានលទ្ធភាពជួយគ្នាទៅវិញទៅមកនៅក្នុងដំណាក់កាលនេះ ហើយត្រូវការសាងទំនុកចិត្ត និងរាងកាយឲ្យបានល្អសម្រាប់អនាគត។ ឥឡូវនេះ សម្រាប់ពីរបីខែខាងមុខ ជំងឺកូវីដ-១៩ យើងកំពុងសំឡឹងរកការបើកដំណើរការឡើងវីញដោយប្រុងប្រយ័ត្ន យកចិត្តទុកដាក់ និងសុវត្ថិភាពដើម្បីធានាឲ្យបាននូវស្ថានភាពស្ថិតក្រោមការគ្រប់គ្រង»។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានអំពាវនាវឲ្យបង្កើនវ៉ាក់សាំងបន្ថែមទៀតជាមួយប្រទេសចិន ជាពិសេសវ៉ាក់សាំង Sinopharm និង Sinovac ដែលទទទលបានការអនុម័តជាផ្លូវការដោយអង្គការសុខភាពពិភពលោក។
លោកស្រីបន្ថែមថា ៖«ក្រៅពីបញ្ហាវ៉ាក់សាំង ភាពជាដៃគូអាស៊ាន-ចិនក្នុងការកសាងសុខភាពដ៏ រឹងមាំក្នុងតំបន់ក៏សំខាន់ផងដែរ»។
ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងរបស់ប្រទេសចិន ក្រសួងការបរទេសបាននិយាយថា វេទិកាសន្ទនាបានបង្ហាញថា ទោះជាពេលខ្លះប្រទេសជិតខាងមានការខ្វែងគំនិតគ្នា ក៏ពួកគេអាចបំប្លែងភាពផ្ទុយគ្នាទៅជាកិច្ចសហប្រតិបត្តិការសម្រាប់ស្ថេរភាព និងសន្តិភាពក្នុងតំបន់។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិនបាននិយាយថា ៖«យើងត្រូវតែរួមគ្នារក្សាស្ថេរភាពនៅសមុទ្រចិនខាងត្បូង និងជៀសវាងសកម្មភាពឯកតោភាគីដែលនាំឲ្យមានជម្លោះ» និងបានអំពាវនាវឲ្យពន្លឿន«ក្រមប្រតិបត្តិផ្លូវទឹក»ឲ្យចប់សព្វគ្រប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច