KPT+
សញ្ញាមួយចំនួនដែលនាងខំលាក់ នៅតែបង្ហាញថានាងចូលចិត្តអ្នកខ្លាំង
សញ្ញាដែលស្រីៗចូលចិត្តមនុស្សប្រុស គឺពិបាកអានដឹងបន្តិច លុះណាតែអានឱ្យចប់អត្ថបទនេះសិន។
ខាងស្រីពេលខ្លះ ប្រហែលជាកំពុងប្រាប់ថា នាងចង់នៅជាមួយអ្នកដោយអចេតនា ព្រោះនាងខំលាក់ណាស់ តែបើឆ្លាត យើងអាចដឹងបានតាមរយៈ៖
១ នាងមកឈរនៅជិតអ្នក
ស្ត្រីវ័យក្មេង មិនមែនសុទ្ធតែមានទម្លាប់ចាប់ផ្តើមការសន្ទនាជាមួយបុរសដែលពួកគេចូលចិត្តនោះទេ ផ្ទុយទៅវិញពួកគេចូលចិត្តឈរនៅជិតអ្នក ឬរកជ្រុងណាមួយទល់មុខអាចមើលគ្នាឃើញនិងអាច ស្តាប់ឮអ្នកនិយាយ។
២ សំឡេងរបស់នាងត្បៀត
សំឡេងលើកខ្ពស់តូច ត្បៀត ជាសញ្ញាប្រាកដថា នាងចូលចិត្តអ្នកដែលនាងកំពុងនិយាយជាមួយ ព្រោះពេលមនុស្សស្រីត្រូវបានទាក់ទាញចិត្តដោយនរណាម្នាក់ នៅពេលនិយាយសំឡេងរបស់ពួកគេប្ដូរសង្វាក់ទៅជាខ្ពស់ ស្រួយឬតូចជាការធ្វើឱ្យខ្លួននាងមើលទៅជាមនុស្សស្រីទន់ភ្លន់ជាងមុន។
៣ នាងលេងជាមួយសក់
ពេលមនុស្សស្រីលេងសក់របស់នាង គឺនាងកំពុងគិតពីសម្រស់ ភាពជាស្ត្រី ហើយនាងមិនខ្លាចក្នុងការភ្លេចអ្វីគ្រប់យ៉ាងចោល ដើម្បីមកបង្អួតស្នាមញញឹមគួរឱ្យស្រឡាញ់នោះទេ។
៤ ប៉ះពាល់
ដោយមិនដឹងខ្លួន នាងព្យាយាមប្រាប់អ្នកដោយមិនប្រើពាក្យសម្តីទេ តែដៃរបស់នាងប៉ះនៅលើស្មា ឬនាងសើចមកឱបអ្នករាល់ពេលដែលអ្នកនិយាយអ្វីដែលល្អៗ នោះគឺនាងព្យាយាមប្រាប់អ្នកថា នាងមានផាសុកភាពគ្រប់គ្រាន់ជាមួយអ្នក ដើម្បីឱ្យមានភាពស្និទ្ធស្នាលខាងរាងកាយជាមួយគ្នា។
៥ នាងខាំបបូរមាត់
នាងប្រហែលជាព្យាយាមលាក់បាំងអារម្មណ៍ភេទ ប៉ុន្តែបើរោមចិញ្ចើមរបស់នាងលើកឡើងខ្ពស់ បន្ថយត្របកភ្នែកនាងមមីរ ខាំបបូរមាត់ផង បង្ហាញថានាងចូលចិត្តនឹងអ្វីដែលនាងកំពុងមើល។
៦ នាងនិយាយច្រើន
នៅពេលដែលស្ត្រីមិនចាប់អារម្មណ៍នឹងអ្នក នាងប្រហែលជាមិននិយាយរកច្រើនឬអត់សោះតែម្តង។
៧ នាងញញឹមហើយមើលទៅឆ្ងាយ
ប្រសិនបើអ្នកកំពុងអង្គុយនៅក្បែរបន្ទប់ ហើយញញឹមដាក់អ្នកតែភ្នែកសំឡឹងកន្លែងផ្សេង សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីលួងលោមបុរសដែលនាងចាប់អារម្មណ៍។
៨ នាងភ័យ
នៅពេលដែលយើងនៅជុំវិញនរណាម្នាក់ដែលយើងចាប់អារម្មណ៍ យើងភ្លេចអំពីចលនារាងកាយរបស់យើង ពីព្រោះយើងផ្តោតលើការសន្ទនាឬចាប់ចិត្តខ្លាំងគ្រប់គ្រងសកម្មភាព កាយវិកាមិនបានល្អទេ។
៩ ចាប់អារម្មណ៍ខ្លួនឯង
ប្រសិនបើនាងគោះជើងលេងនឹងក្រចក រលាស់សក់ ខាំបបូរមាត់ រៀបរយខោអាវ ឱនសំឡឹងខ្លួនឯងញឹកញាប់ គ្មានអ្វីផ្សេងទេ។
១០ ចាប់កាន់វត្ថុនានា
ដើម្បីជួយខ្លួនឯងកុំឱ្យរាយមាយ នាងខំកាន់ពិនិត្យវត្ថុនានានៅចំពោះមុខការសន្ទនា នេះអាចជាតម្រុយដែរ៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ មនុស្សប្រុសមានរបៀបលង់ស្រលាញ់ខុសពីមនុស្សស្រីនៅត្រង់….
ចុចអាន៖ ជួបក្រាស់ (Crush) ម្តងៗ ចាញ់ច្រាបរកនិយាយអ្វីមិនចេញ? កុំភ័យ!
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា