KPT+
ឈប់សង្ស័យ! បុគ្គលណាអវិជ្ជមានគួរដកខ្លួនឆាប់ បើមិនចង់អន្តរាយដល់ខ្លួន
មនុស្សអវិជ្ជមានតែងនាំទុក្ខ នាំភ្លើង សន្សំតែរឿងក្ដៅចិត្តក្ដៅទ្រូងចូលមកក្នុងខ្លួនយើង មិនចេះចប់មិនចេះតែប៉ុណ្ណោះ។ តើចាំបាច់អីដែលយើង ត្រូវនៅក្បែរ ខាតពេលជាមួយធ្វើអ្វី។
បើសព្វថ្ងៃនេះអ្នកកំពុងជួបមនុស្សប្រភេទនេះ សូមប្រញាប់ដកខ្លួនជាប្រញាប់ បើមិនចង់ឲ្យខ្លួនអន្តរាយជាប់ឈ្មោះតាមជាមួយពួកគេ។
មនុស្សយើងគ្រប់គ្នា អ្នកណាក៏មានភាពអាក្រក់រៀងៗខ្លួនដែរ គ្មានអ្នកណាល្អជាងអ្នកណាឡើយ។ សំខាន់តើយើងគួរប្រើភាពអាក្រក់របស់យើងទៅបំផ្លាញអ្នកដទៃដែរទេ? គួរឬមិនគួរយើងមានតែត្រិះរិះពិចារណាគិតខ្លួនឯង។

តួយ៉ាងចំពោះមនុស្សអវិជ្ជមានឬហៅម៉្យាងទៀតថា បុគ្គលគិតតែរឿងមិនល្អគ្មានចិត្តជ្រះថ្លាពីខាងក្នុង ចូលចិត្តធ្វើអ្វីប្លែកៗឥតទំនង បង្ករឿងបង្កតែភាពក្ដៅក្រហាយដល់អ្នកដទៃឥតឈប់ឈរ។
បើអ្នកបានជួប សូមចៀសឆ្ងាយ កាន់តែឆ្ងាយកាន់តែល្អ! បើអ្នកនៅជិតគ្មានអីក្រៅពីចម្លងស្ទាយអាក្រក់ៗពីគ្នាតែប៉ុណ្ណោះ! ស្ទាយល្អៗ គំនិតជួយសង្គម សាងភាពរីករាយដល់មនុស្ស ម៉េចមិនចម្លងមិនធ្វើតាមគ្នា។

ត្រូវគិតថា សង្គមមួយនេះដើរដល់ណាហើយ មិនមែននៅត្រាំត្រែងជាមួយភាពអវិជ្ជមានមួយជីវិតឡើយ។ ប្រញាប់ក្រោកឡើងសាងសុភមង្គលដល់ខ្លួនឯង កុំមានទំនោរទោរទន់តាមកម្ម តាមមនុស្សអវិជ្ជមានអូសទាញ។
ទោះយើងមិនមែនបុគ្គលជោគជ័យដូចអ្នកផ្សេង តែយ៉ាងណា គ្រាន់តែរស់នៅឲ្យល្អ មានដំបូលជ្រក មានរបស់ហូបគ្រប់ ធ្វើអ្វីដែលខ្លួនចង់ធ្វើ មិនកេងប្រវ័ញ្ច មិនចង់ចំណេញអ្នកណា ដឹងគុណដល់អ្នកមានគុណឬអ្នកធ្លាប់ជួយឬឲ្យ។ ប្រើភាពស្មោះត្រង់មិនវៀចវេរទៅរកគេ ដើម្បីសាងភាពចំណេញដល់ខ្លួនឯង នោះចាត់ទុកថាអ្នកបាននាំសុភមង្គលមួយដ៏អស្ចារ្យមកខ្លួនហើយ។ ជាពិសេសកុំរស់នៅជិតមនុស្សអវិជ្ជមាន មួយថ្ងៃៗគ្មានគិតអីក្រៅពីនាំភ្លើងមកដុតយើងឲ្យសៅហ្មង ខូចអារម្មណ៍តែប៉ុណ្ណោះ។

ឈប់សង្ស័យ! ឈប់គិតច្រើន ថាគួរចេញឬមិនចេញ ចុងក្រោយនេះគួរសម្រេចចិត្តដើរចេញឆាប់កាន់តែល្អ។ ជីវិតយើងនឹងដេកលក់ស្រួល ឈប់មានរឿងអាក្រក់ៗពីពួកគេមករំខានសតិរបស់យើង។ យើងអាចហូបឆ្ងាញ់រស់នៅស្រួលចិត្តជាងមុន ហើយយើងក៏បានសេពគប់មនុស្សថ្មីៗចូលមកក្នុងជីវិតបន្ថែម។ ដកពួកគេចេញកុំឲ្យនាំចង្អៀតចិត្តច្រើន ហើយក៏មិនមានអ្វីត្រូវស្ដាយ ជាមួយមនុស្សអវិជ្ជមានទាំងនោះឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះតូចៗយើងតែងមើលរំលង តែបានបន្ថែមអត្ថន័យឲ្យជីវិត ល្អប្រសើរជាងមុន
ចុចអាន៖មនុស្សច្រណែននឹងបញ្ចេញសកម្មភាពទាំងនេះ ទោះពូកែសំដែងយ៉ាងណាក៏ដោយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)