Connect with us

កូវីដ-១៩

ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ២,៦៨០ករណីនិងស្លាប់ ៣៥នាក់

បានផុស

នៅ

នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៥នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៣៣២នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ២,៦៨០ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៨៤,៨២៨ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៤០០ករណីគឺជាប្រជាជនទូទៅ និង២៨០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺ ៤,២៥៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ មានអ្នកស្លាប់បន្ថែម ២៨នាក់ និងឆ្លង ២,៦៦២ករណីទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម