Connect with us

សុខភាព

ហូប​ទឹក​ហើយ​កុំ​ចោល​សាច់​ដូង​ឲ្យ​សោះ! វា​មិន​ត្រឹម​តែ​ឆ្ងាញ់​ តែ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រាងកាយ

បានផុស

នៅ

ជា​ទូទៅ​មិន​ថា​យើង​ឬ​គេ​ តែង​ហូប​ទឹក​ដូង​ហើយ​ក៏​ចោល​​ ព្រោះ​ខ្ជិល​កាប់​យក​សាច់។ ប៉ុន្តែ​បើ​យើង​បាន​ដឹង​ពី​គុណ​ប្រយោជន៍​នៃ​សាច់​ដូង​ យើង​នឹង​លែង​បោះ​វា​ចោល​ទៀត​ហើយ។

សាច់​ស​ថ្លា​ដែល​មាន​នៅ​ក្នុង​ផ្លែ​ដូង ​វា​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ​ដូចគ្នា​នឹង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​នៃ​ទឹកដូង​ផង​ដែរ។

១ ល្អ​ចំពោះ​សុខភាព​បេះដូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ដែល​ថា​សាច់​ដូង​ភាគច្រើន​មាន​ជាតិ​ខ្លាញ់ ​ប៉ុន្តែ​នៅ​ពេល​យើង​បាន​ដឹង​ថា​​សាច់​មាន​ខ្លាញ់​ឆ្អែត ​នេះ​​អាច​ជំរុញ​កូលេស្តេរ៉ុល​ល្អ​និង​កាត់បន្ថយ​កូលេស្តេរ៉ុល​អាក្រក់​ចេញ​ពី​​រាងកាយ។

២ ជួយ​ក្នុង​ការ​សម្រក​ទំងន់

ខុស​ពី​ជំនឿ​ទូទៅ​ដូង​ សាច់​ដូង​ពិតជា​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ ជំនួស​ឲ្យ​ការ​តម​អាហារ​ឬ​មិន​ហូប​អ្វី​សោះ​ ប៉ុន្តែ​ប្រសិន​បើយើង​បរិភោគ​ក្នុង​កម្រិត​មធ្យម​ដែរ។ ខ្លាញ់​ដែល​មាន​ថាមពល​នៅ​ក្នុង​សាច់​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ ហើយ​ចៀសវាង​ការ​ញ៉ាំ​ដោយ​មិន​ចាំ​បាច់។ បរិមាណ​ប្រូតេអ៊ីន​ល្អ​ដែល​មាន​នៅ​ក្នុង​វា​ក៏​ជួយ​ផង​ដែរ។

៣ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

សាច់​ដូង​គឺ​ជា​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន ​ដែល​ជួយ​រំញោច​ការ​រំលាយ​អាហារ​បាន​យ៉ាង​រលូន ​និង​ធ្វើ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ​មិន​ធម្មតា។

៤ ជា​អាហារ​ថាមពល

ខ្លាញ់​ដែល​មាន​នៅ​ក្នុង​សាច់​ដូង​គឺ​ជា triglycerides ជា​ខ្សែ​សង្វាក់​មធ្យម​ដែល​ត្រូវ​បាន​បម្លែង​ទៅ​ជា​ថាមពល ​ឲ្យ​រាងកាយ​របស់​យើង។សាច់​ដូង​មិន​ត្រឹម​ឆ្ងាញ់​មួយ​មុខ​ តែ​ផ្ដល់​ថាមពល​ច្រើន​អនេក​ដល់​អ្នក​ទទួលទាន​វា។

៥ បង្កើន​ភាព​ស៊ាំ​ក្នុង​រដូវ​កាល​កូវីដ

គុណ​តម្លៃ​របស់​សាច់​ដូង​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ រួម​ទាំង​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក​ ធ្វើ​ឲ្យ​រាងកាយ​មាន​ភាព​ស៊ាំ​បាន​ល្អ​នៅ​ក្នុង​សម័យ​កូវីដ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ndtv

ចុចអាន៖ប៉េងប៉ោះ​ស្រោម​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ច្រើនលើសលប់​ រាប់​តាំង​ពី​ស្ត្រី​មាន​ផ្ទៃពោះ​និង​មនុស្សចាស់

ចុចអាន៖អ្នក​ចូលចិត្ត​អាហារ​បួស ​មក​មើល​គុណប្រយោជន៍​ដ៏​មហាសាល​ពី​មុខ​ម្ហូប​គ្មាន​សាច់​សត្វ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ វិនាទី មុន

ចិញ្ចើមផ្លូវក្នុងសង្កាត់ផ្សារដេប៉ូទី ១ រំលោភបំពានដោយ ក្រុមអ្នកលក់គ្រឿងបន្លាស់រថយន្ត

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

១៩ ថ្ងៃដើមខែមករា ថៃទទួលភ្ញៀវទេសចរបរទេស ២,១ លាន​នាក់

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ឥត សារ៉ាត់ ស្នើសមាជិកគណបក្សប្រជាជន ក្នុងក្រុងសៀមរាបបន្តបម្រើប្រជាជនដោយយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង

ព័ត៌មានជាតិ២៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមតែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឲ្យកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម