Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសផលិតវ៉ាក់សាំងយក្ស ឥណ្ឌាទើបប្រកាសចាក់វ៉ាក់សាំងឥតគិតថ្លៃពីថ្ងៃទី២១មិថុនា

បានផុស

នៅ

«វា​ត្រូវ​​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ទៅ មនុស្ស​ធំ​ពេញ​វ័យ​ទាំង​អស់​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ»។ នេះ​ជា​សំដី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Modi។

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ត​ថា ៖«មិន​ថា​ពលរដ្ឋ​ក្រី​ក្រ អ្នក​មាន​ចំណូល​ទាប​ មធ្យម ឬ​អ្នក​មាន​ទេ ស្ថិត​ក្រោម​កម្មវិធី​វ៉ាក់សាំង​កណ្តាល​របស់​រដ្ឋាភិបាល អ្នក​ទាំង​អស់​នឹង​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដោយ​ឥត​គិត​ថ្លៃ»។

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Modi ចាក់វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​យ៉ាង​ណា តើ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​ឥណ្ឌា​មាន​ន័យ​យ៉ាង​ណា​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​រលក​ទី​២​នៃ​កូវីដ-១៩?

តើ​គោល​នយោបាយ​កែ​ប្រែ​យ៉ាង​ណា?

សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Modi បាន​ធ្វើ​ឡើង​តាម​រយៈ​សុន្ទរកថា​ថ្នាក់​ជាតិ​តាម​ទូរទស្សន៍​ដែល​លោក​បាន​រៀប​រាប់​ពី​ប្រវត្តិ និង​​កម្មវិធី​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ការ​ទទួល​ខុស​ត្រូវ​សម្រាប់​វ៉ាក់សាំង​នៅ​ឥណ្ឌាត្រូវ​បាន​ចែក​រំលែក​ជា​ប្រវត្តិ​សាស្ត្រ​រវាង​រដ្ឋាភិបាល​កណ្តាល​​​ និង​រដ្ឋាភិបាល​រដ្ឋ​នានា។

ស្ថិតក្រោមគោល​នយោបាយ​​វ៉ាក់សាំង​កូវីដ-១៩ពី​មុន ពាក់​កណ្តាល​នៃ​វ៉ាក់សាំង​ទាំង​អស់​​​ផលិត​នៅ​ឥណ្ឌា​បាន​ទៅ​រដ្ឋាភិបាលសហព័ន្ធ និង​​​​ទៅ​​រដ្ឋបាល​រដ្ឋនានា​ ក៏​ដូច​ជា​​មន្ទីរ​ពេទ្យ​ឯកជន។ ប៉ុន្តែ​ឡូវ​នេះ​រដ្ឋាភិបាល​សហព័ន្ធ​នឹង​ទិញ​ចំនួន​៧៥​%​នៃ​វ៉ាក់សាំង​ដែល​បាន​ផលិត​ទាំង​អស់។

ប្រជា​ជន​ឥណ្ឌា

រដ្ឋាភិបាលរដ្ឋ​នានានឹង​ទទួល​​យក​​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​ពី​រដ្ឋាភិបាល​សហព័ន្ធ​​វិញ​ ដែល​ជំនួស​ឲ្យ​ការ​ចចារ​ផ្ទាល់​ជា​មួយ​ក្រុម​ហ៊ុន​ផលិត។

ទោះ​បី​ជា​យ៉ាង​ណា ដោយ​សារ​កត់​សំគាល់​តម្លៃ​របស់​វ៉ាក់សាំង​នៅ​តែ​​មាន​២៥​%​​ដែល​មន្ទីរ​ពេទ្យឯកជន​ទិញ។ ការ​ចាក់​វ៉ាក់សាំង​ទាំង​នោះ​មិន​មែន​ឥត​គិត​ថ្លៃ​ទេ ប្រជា​ជន​ត្រូវ​បង់​ប្រាក់​ទៅ​មន្ទីរ​ពេទ្យ​ឯកជន។ តម្លៃ​ចាក់​វ៉ាក់សាំង​មាន​ចន្លោះ​៨.២០​​​ទៅ​២០.៥០​ដុល្លារ​អាមេរិក ហើយ​ក៏​មាន​គិត​លើ​តម្លៃ​សេវាកម្ម​ថែម​ទៀត​ដែល​មាន ១.៥០​ទៅ​២​ដុល្លារ។

តើ​ដំណើរ​ការ​ចាត់​ចែង​​ដូច​ម្តេច?

វា​មាន​ន័យ​ថា រដ្ឋាភិបាល​រដ្ឋ​នានា​នឹង​ទទួល​បាន​វ៉ាក់សាំង​ដែល​បាន​បំរ៉ុង​ទុក​ពី​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ផ្អែក​លើ​ចំនួន​ប្រជា​ជន​នៃ​រដ្ឋ​នីមួយ​ៗ កម្រិត​ការ​ឆ្លង​កូវីដ-១៩ វឌ្ឍនភាព​នៃ​ការ​ចាក់វ៉ាក់សាំង និង​ការ​ខ្វះ​វ៉ាក់សាំង។

ប្រជា​ជន​ឥណ្ឌា​ចាក់វ៉ាក់សាំង

ប្រការ​នេះ​ជួយ​ឲ្យ​អាជ្ញាធរ​តាម​រដ្ឋ​នានា​ធូរស្រាល​ពី​ការ​ទិញ​វ៉ាក់សាំង​ផ្ទាល់​ពី​ក្រុម​ហ៊ុន​ផលិត​នៅ​ក្នុង​តម្លៃ​ខ្ពស់​។ វា​ក៏​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ផង​ដែរ។

សេចក្តី​ប្រកាសក៏​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​គោលនយោបាយ​ពី​មុន​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​តុលាការ​កំពូល​ឥណ្ឌា​ដែល​បាន​ហៅ​ថា​ជា «ការ​បំពាន និង​មិន​សម​ហេតុ​ផល»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ វិនាទី មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA និងសន្យាបន្តជួយ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

បន្ទាប់​ពីវាយ​ប្រហារ​ម៉ិកស៊ិក ព្យុះ Helene ដ៏ខ្លាំងក្លានឹង​បន្ត​​​មានឥទ្ធិពល​នៅ​រដ្ឋ Florida

ព័ត៌មានជាតិ១០ នាទី មុន

ប្រមុខការទូតកម្ពុជា បញ្ជាក់ពីភាពចាំបាច់ការគោរពច្បាប់អន្តរជាតិ សំដៅរក្សាសណ្តាប់ធ្នាប់ពិភពលោក

ព័ត៌មានជាតិ១៣ នាទី មុន

បណ្ឌិត អ៊ុន លាង ថា កម្ពុជាឆ្លងកាត់ឧបសគ្គច្រើនណាស់ទម្រាំទទួលបានសន្តិភាព ក៏ជាមេរៀនដល់ប្រទេសដែលកំពុងមានជម្លោះ

កីឡា១៤ នាទី មុន

ប្រធាន​ NOC កម្ពុជាជួបឯកអគ្គរាជទូតជប៉ុន​ដើម្បបង្កើនកិច្ចសហប្រតិការកីឡា

Sokha Hotels

ព័ត៌មានពេញនិយម