កូវីដ-១៩
ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែម
ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែមិថុនានេះ បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ និងមកពីខេត្តកណ្ដាលចំនួន១នាក់។
អ្នកវិជ្ជមានទាំងនោះមានដូចជា ១ ស្រុកបាភ្នំ ចំនួន៧នាក់ ២ ស្រុកពាមជរ ចំនួន៤នាក់ ៣ ស្រុកមេសាង ចំនួន៣នាក់ ៤ ស្រុកពាមរក៍ ចំនួន១នាក់ ៥ ស្រុកព្រះសេ្តច ចំនួន១នាក់ ៦ ស្រុកពោធិ៍រៀង ចំនួន១នាក់ ៧ ស្រុកពារាំង ចំនួន១នាក់ និងមកពី ខេត្តកណ្ដាល ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៩នាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
រដ្ឋបាលខេត្តបានអំពាននាវ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។
ព្រមទាំងអនុវត្តវិធានការ ៣ការពារ៖ ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល និងរក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ និងវិធានការ៣កុំ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា៕
អត្ថបទ៖ សៅគ្រី



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?