Connect with us

ព័ត៌មានជាតិ

ប្រកាស​ដាក់ផ្នែកខ្លះក្នុង​ភូមិ​ចំនួន ៤ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ ជា​តំបន់​លឿងទុំ ហាម​ធ្វើដំណើរចេញ​ពី​ផ្ទះ​ បើ​មិន​ចាំបាច់

បានផុស

នៅ

អាជ្ញាធរ​រាជធានីភ្នំពេញ​ បានចេញ​សេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

“តំបន់លឿងទុំ” ជាភូមិសាស្ត្រ ដែលត្រូវអនុវត្តវិធានការបិទខ្ទប់ដូចខាងក្រោម៖

១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ ចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែការធ្វើដំណើរ​ចេញក្រៅពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់។

២-ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

៣- ត្រូវ​បានហាមឃាត់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​លើក​លែង​តែ​ករណី​ចាំបាច់។

៤-ត្រូវបានអនុវត្តបម្រាមគោចរនៅតំបន់លឿងទុំ” ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី)។

៥-ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ ហើយអាជ្ញាធរ​មូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងត្រួតពិនិត្យនៅតាមទីកន្លែងទាំងនោះ និងត្រូវហាមឃាត់មិន​ឱ្យ​បើកដំណើរការចំពោះផ្សារមិនរៀបរយ ឬ ទីតាំងណាដែលមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩។

៦-អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាពការងារមុខរបរ ឬ អាជីវកម្ម នៅពេលដែលទីកន្លែង នៃសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនោះ ជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឧបភោគ​បរិភោគ និង ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

សូមអាន​សេចក្តីប្រកាស​លម្អិត៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៣៦ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម