Connect with us

ព័ត៌មានជាតិ

កាច់សោ ក​ ម៉ូតូ​គេបានហើយ ឆ្លៀតឡើងទៅយកកាបូបខោអាវ ចុះមកវិញម្ចាស់ចាប់ជាប់​

បានផុស

នៅ

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​ ក្រោយពី​ធ្វើសកម្មភាព​កាច់​សោ​ ក ​ម៉ូតូ​អ្នក​ជួល​បន្ទប់​ជិតគ្នា ​បានសម្រេច​ ហើយរត់​ឡើង​ទៅយក​ការ​បូ​ប​ខោអាវ​នៅ​ជា​ន់ទី​២​ ចុះ​មកវិញ​បម្រុង​ជិះ​ចេញត្រូវ​ម្ចាស់​មក​ទាន់​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២១ នៅភូមិព្រៃ​ព្រីង​ជើ​ង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ចែម នាង ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក​ដ ស្នាក់​បន្ទប់​ជួល​កន្លែង​កើ​ត​ហេតុ មានស្រុក​កំ​ណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សម្តី​ជនសង្ស័យ​បាន​សារភាពថា ដោយសារតែ​គ្មាន​លុយ​បង់ថ្លៃ​ផ្ទះជួល​ទើប​ម្ចាស់ផ្ទះ​ដេញ​លែងឱ្យ​ស្នាក់នៅ ហើយគ្មាន​លុយ​ជិះ​រថយន្តឈ្នួល​ទៅ​ស្រុក​កំ​ណើ​ត ទើ​ប​បែកគំនិត​ឃើ​ញ​ម៉ូតូ​អ្នក​ជួល​បន្ទប់​ជិតគ្នា​ម៉ាក​nex ពណ៌​ទឹកក្រូច​លា​យ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HT 3367 ចត​នៅមុខ​បន្ទប់​ដោយ​ម្ចាស់​នៅ​ខាងក្នុង​បន្ទប់ ឃើញ​ឱកាសល្អ​ក៏​យក​ដែក​ចុង​ស្រួច​មក​កាច់​សោ ក ​បំបែក​គ្រាប់តែ​ម្តង​។

ជនសង្ស័យ​បន្តថា ពេល​ធ្វើសកម្មភាព​បានសម្រេច​ហើ​យ ខ្លួន​ក៏​ឡើ​ង​ទៅ​បន្ទប់​ខ្លួន​វិញ​ដែល​នៅ​ជាន់ទី​២​ ដើម្បី​យក​ការ​បូ​ប​ខោអាវ។ លុះ​ពេល​ចុះ​មកវិញ​គ្រាន់តែ​បោះ​ជើ​ង​ឡើ​ង​បញ្ឆេះ​ម៉ូតូ​បម្រុង​ជិះ​ចេញទៅ​ស្រាប់តែ​ម្ចាស់​មក​ទាន់​ចាប់​ប្រគល់ជូន​សមត្ថកិច្ច​តែម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើ​ម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ចំណែក​ម៉ូតូ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ​៕

អត្ថបទ ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម