Connect with us

កីឡា

CAMSOC ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​គណៈកម្មការ​ហ្គេម​ព័ត៌មានវិទ្យា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣

បានផុស

នៅ

នៅក្នុង​កិច្ចប្រជុំ​គណ​:​អចិន្ត្រៃយ៍​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣(CAM SOC)​តាម​ប្រព័ន្ធ​Zoom កាលពី​ព្រឹក​ថ្ងៃទី​៩​មិថុនា​ព្រឹក​មិញ​នេះ លោក​បណ្ឌិត​ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​Camsoc បាន​ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណ​:​កម្ម​ការ​ហ្គេម​ព័ត៌មានវិទ្យា​(Games -IT) ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAM SOC បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា លោក​បណ្ឌិត ថោង ខុន​បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​ជំនាញ​មួយ​នេះ បង្ហាញ​នូវ​វឌ្ឍនភាព​ការងារ​របស់ខ្លួន​ ដោយបាន​បែងចែក​ប្រព័ន្ធគ្រប់គ្រង​ហ្គេម​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ចរន្ត​មួយ ដែល​ធ្វើ​ឲ្យ​ខ្លឹមសារ ទិន្នន័យ​អាច​រក្សាបាន​ប្រកបដោយ​ភាព​ហ្មត់ចត់​។ កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ហ្គេម​ព័ត៌មានវិទ្យា (Games IT) នេះ លោក​បណ្ឌិត ថោង ខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ផែនការមេ​របស់​ខ្លួន ដើម្បី​ដាក់សំណើរ​ផែនការ​សកម្មភាព​ជូន​ដល់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ដើម្បី​ធ្វើការ​អនុម័ត​នាពេលខាងមុខ។

លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា ប្រព័ន្ធ​គ្រប់ គ្រង​បច្ចេកវិទ្យា​នេះ​មាន​សារសំខាន់​ណាស់ ដែល​យើង​អា​ចប​ញ្ជូ​ល​ទៅក្នុង​ទិន្នន័យ​អំពី​ប្រភេទ​កីឡា ចំនួន​កីឡាករ ចំនួន​ភ្ញៀវ​និង​ទិន្នន័យ​បច្ចេកទេស​គឺ​នឹង​មាននៅ​ក្នុងនេះ​ទាំងអស់​ដែល​វា​នឹង​ផ្តល់​ភាពងាយស្រួល​។ ​នេះ​គឺជា​បញ្ហា​គន្លឹះ​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ របស់​កម្ពុជា​យើង ដោយ​ការគ្រប់គ្រង​ដឹកនាំ​ខាងក្រៅ ហៅថា​ការគ្រប់គ្រង​ដឹកនាំ​ដោយ​វិសាលភាព នៃ​ទិដ្ឋភាព​ខាងក្រៅ​រីឯ​ការគ្រប់គ្រង​ដឹកនាំ​ផ្នែក​ខាងក្នុង​គឺ​ក្រុម​ព័ត៌មានវិទ្យា​នេះហើយៗ​ការគ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា​ជា​របៀបរបប​នៃ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ នៅក្នុង​ការប្រកួត​ហ្គេម ដូចជា​ការប្រកួត​អូឡាំពិក​ហ្គេម កីឡា​អាស៊ី និង​ស៊ី​ហ្គេម ជាដើម​នេះ គឺ​គេ​ធ្វើ​ដូច្នេះ​ដែរ ដើម្បី​ងាយ ស្រួល​ក្នុងការ​ផ្សព្វផ្សាយ​ផង​និង​ងាយ​ស្រួល​ ក្នុងការ​គ្រប់គ្រង​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់​ផង​ហើយ​រាល់​អត្តសញ្ញាណ​នៃ​អ្នកចូលរួម​ទាំងអស់​ គឺ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ទាំងអស់​។

សូមបញ្ជាក់ថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង ការពារជាតិ​និង​ជា​ប្រធាន CAMSOC បានផ្តល់​អនុសាសន៍​ណែនាំ​និង​ជំរុញ​ឲ្យ​គ្រប់​គណៈកម្មការ​ជំនាញ​ទាំងអស់​ធ្វើយ៉ាងណា​ឲ្យ​សម្រួច​កិច្ចការ​របស់ខ្លួន​រៀបចំ​ឲ្យ​ទាន់ ពេលវេលា នៅត្រឹម​ឆ្នាំ ២០២១ យើង​រៀបចំ​ឯកសារ​គតិយុត្តិ ឯកសារ​បច្ចេកទេស​ទាំង​អស់ រួមទាំង​ការរៀបចំ​ធនធានមនុស្ស​ឲ្យ​បាន​រួចរាល់ ហើយ​នៅ​ឆ្នាំ​២០២២​យើង​ត្រូវ​ត្រៀមលក្ខណៈ​គ្រប់​ទម្រង់​ទាំងអស់​ឲ្យ បាន​រួចរាល់​ទាំងអស់​៕

អត្ថបទ៖ ​វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

Sokha Hotels

ព័ត៌មានពេញនិយម