កូវីដ-១៩
ពលរដ្ឋជិត៧ម៉ឺននាក់មកពីឃុំចំនួន១០នៅខេត្តកណ្តាល នឹងទទួលចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩នៅថ្ងៃស្អែកនេះ
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណជិត៧ម៉ឺននាក់មកពី១០ឃុំនៃខេត្តកណ្តាល នឹងទទួលបានការចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ស្អែកនេះនៅតាមទីតាំងចំនួន៤កន្លែង។
ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវត្តភូមិថ្មី ស្ថិតក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែមិថុនាលោក អភិបាលរងបានបន្តថា ប្រជាពលរដ្ឋចំនួន ១០ឃុំដែលត្រូវចាក់សាំងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះក្នុងនោះមាន ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំក្រាំងម្កាក់ ឃុំព្រែពួច ឃុំពើក ឃុំតំណាក់ ឃុំសំរោងលើ ឃុំលំហាច ឃុំទួលព្រេជ និងឃុំម្កាក់។
លោកអភិបាលរងខេត្តបានបន្តទៀតថា ក្នុងឃុំទាំង១០នេះមានប្រជាជនសរុប ៨០,៨២៦នាក់ ស្រី៣៨,០៨៣នាក់ហើយប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពាររួចរាល់ចំនួន១២,១៧០នាក់ ស្រី៦,២២១នាក់ និងអ្នកមិនទាន់បានចាក់ ៦៨,៦៥៦នាក់ ស្រី៣១,៨៦២នាក់។
លោក នៃ ចារី បានបញ្ជាក់ថា ចំពោះទីតាំងដែលត្រូវចាក់វ៉ាក់សាំងត្រូវបានបែងចែកជា០៤ទីតាំងដូចជាទីតាំងទី១. នៅវត្តភូមិថ្មី ទី២.នៅវត្តអង្គសម្ពលី ទី៣.នៅសាលារៀនចិនឆេង ម៉េងនិងទី៤.នៅវត្តឱង្គារ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថាតាមផែនការចាក់វ៉ាក់សាំងជាជំហានបន្ទាប់ទៀតនេះរដ្ឋបាលខេត្ត មានតម្រូវការវ៉ាក់សាំងកូវីដ-១៩សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក សរុបចំនួន ១ ១៥៣ ២៣៧ នាក់ក្នុងនោះស្រី ៦៧៥៥៧៨ នាក់។
លោក អភិបាលខេត្តបានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំង ទាំង១១ ក្រុង-ស្រុក នេះ រដ្ឋបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យចំនួន ៧០០នាក់ ស្មើនឹង ៧០ក្រុម ហើយរដ្ឋបាលខេត្តគ្រោងនឹងបន្ថែមគ្រូពេទ្យចំនួន ១៨០០ នាក់ទៀតផងដែរ ដើម្បីធ្វើឲ្យយុទ្ធនាការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន និងអាចចាក់វ៉ាក់សាំងបានឆាប់រហ័ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។
លោកអភិបាលខេត្តបាន បានស្នើឱ្យ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវ រៀបចំទីតាំងសម្រាប់ធ្វើជាកន្លែងចាក់វ៉ាក់សាំងឱ្យបានសមស្រប ត្រូវធ្វើប័ណ្ណអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ អាជ្ញាធរត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលចាក់វ៉ាក់សាំងឲ្យបានល្អប្រសើរ ត្រូវរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារជូនដល់ក្រុមគ្រូពេទ្យឲ្យបានល្អ ជាពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាឧបករណ៍សម្ភារៈពេទ្យផងដែរ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព