Connect with us

KPT+

សេដ្ឋី​ៗទម្លាប់​ធ្វើអ្វី​ខ្លះ មុន​ពេល​ចូល​គេង?

បានផុស

នៅ

មនុស្ស​ធម្មតា ចូលចិត្ត​ចំណាយ​ពេល​គ្មាន​ប្រយោជន៍​មុន​ពេល​ចូល​គេង។ ផ្ទុយទៅវិញ មនុស្ស​ជោគជ័យ​និយម​ធ្វើ​រឿង​ដែល​បុគ្គល​ធម្មតា​មិន​ទម្លាប់​ធ្វើ។

តើ​មនុស្ស​ជោគជ័យ​ចូលចិត្ត​ធ្វើអ្វី​ខ្លះ​មុន​ពេល​ចូល​ដំណេក?

ខាងក្រោម​នេះ គឺ​ជា​ចម្លើយ!

អាន​សៀវភៅ ៖ មនុស្ស​ជោគជ័យ​ទាំងអស់​លើ​លោក​នេះ សុទ្ធ​តែ​ជា​មនុស្ស​វក់​ជាមួយ​ការ​អាន​សៀវភៅ។ ទម្លាប់​មហា​សេដ្ឋី​ភាគច្រើន​គឺ អាន​សៀវភៅ​រហូត​ងងុយ​គេង ទើប​ចូល​សម្រាក។ ពួកគេ​តែងតែ​រៀន​ពី​អ្វី​ដែល​បាន​អាន ហើយ​យក​វា​មក​ថ្លឹងថ្លែង​ក្នុង​ជីវិត​រស់នៅ។

ចំណាយ​ពេល​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​៖ អ្នក​មានៗ​មិនមែន​គិត​តែ​រឿង​ការងារ ឬ​រឿង​លុយកាក់​នោះ​ទេ តែ​ពួកគេ​តែងតែ​ចំណាយ​ពេល​វេលា​សម្រាប់​ក្រុម​គ្រួសារ និង មិត្តភ័ក្ដិ ផង​ដែរ។ ពួកគេ រមែង​ចាត់ទុក​ភាព​ជោគជ័យ​មិន​សំដៅ​តែ​លើ​រឿង​រកស៊ី​ប៉ុណ្ណោះ តែ​ក៏​ត្រូវ​ជោគជ័យ​នៅ​ជីវិត​ក្រុមគ្រួសារ​ថែម​ទៀត។ ហេតុនេះ អ្នកមាន​ភាគច្រើន​រមែង​ចំណាយពេល​និយាយ ជជែក​លេង ជាមួយ​មេគ្រួសារ នៅ​ពេល​ទំនេរ​ពីកិច្ចការងារ ទើប​ចូលគេង​ជាក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើសមាធិ ៖ ទម្លាប់​សំខាន់​មួយ​មុន​ពេល​ចូល​គេង​របស់​បុគ្គល​ជោគជ័យ​នោះ​គឺ ធ្វើ​សមាធិ​នៅ​ពេល​យប់ ។ ដោយសារការធ្វើសមាធិ​ល្អ​សម្រាប់​សុខភាព​រាងកាយ និង​ផ្លូវចិត្ត ។ ជា​ពិសេស​ការ​ធ្វើ​សមាធិ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ងប់ល្អ និង ធូរស្បើយ ក្រោយ​ពី​ការ​បំពេញ​កិច្ចការងារ​ពេញមួយថ្ងៃ។

សរសេរកិច្ចការដែលបានធ្វើសម្រេចពេញមួយថ្ងៃ ៖ ចំពោះ​មនុស្ស​ជោគជ័យ​ភាគច្រើន គឺ​តែងតែ​កត់ត្រា​ទុក​នូវ​អ្វី​ដែល​បាន​ធ្វើ​សម្រេច​មិន​ថា​តែ​រឿង តិចតួច ឬ ធំដុំក្ដី។ វាអាចធ្វើឲ្យ ពួកគេ​រីករាយ​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្វើ​បាន និង​ទទួល​យក​ភាព​បរាជ័យដើម្បីទុកជាបទ ពិសោធន៍​កែប្រែ​ឲ្យ​កាន់​តែ​ល្អ។

គ្រោង និង រៀបចំទុកជាស្រេចនូវអ្វីដែលត្រូវធ្វើសម្រាប់ថ្ងៃបន្ទាប់៖ គ្មាន​សេដ្ឋី​ជោគជ័យ​ណា​ដែល​មិន​ចូលចិត្ត​គ្រោង​ផែនការ​ទុក​អ្វី​ជា​មុន​នោះ​ឡើយ។ ពួកគេ​បានគ្រោងអ្វីៗទុក​សម្រាប់​ថ្ងៃ​ស្អែក ដោយការ​កត់ត្រា​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង ត្រៀមខ្លួន​ទុកជាស្រេចសម្រាប់ការងារថ្ងៃបន្ទាប់ ។ ដូច្នេះ នៅ​ពេល​ក្រោក​ឡើង ពួកគេ​ក៏​នឹង​មិន​ញេមញុំ ចាប់លិចចាប់កើតដែរ។

បញ្ចប់​កិច្ចការងារ​ឲ្យសព្វគ្រប់៖ មនុស្ស​ជោគជ័យ កម្របំផុតទុកកិច្ចការដែលត្រូវធ្វើ ចោល​មួយ​ឡែក ដោយ​មិន​បញ្ចប់​ឲ្យ​រួចស្រេច។ ពួកគេ​ច្រើន​តែ​បញ្ចប់​វា​មុន​ពេល​ចូល​គេង ហើយ​ពួកគេ​តាំងចិត្ត​ខ្ពស់ និង​ខំ​ធ្វើកិច្ចការ​ទាំង​ឡាយ​ឲ្យ​រួច​តាម​អ្វី​ដែល​ខ្លួន​សន្យា​ទុក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖កស្គាល់​បុរសអ្នកមាន​បំផុតនៅវៀតណាម

ចុចអាន៖អាថ៌កំបាំង​នៃ​ជោគជ័យ​លោក​ស្រី​ ​ZHANG YIN ម្នាក់​ក្នុង​បញ្ជី​នៃ​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍១០ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម