Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Johnson & Johnson រាប់លានដូស ជិតផុតកំណត់នៅ អាមេរិក រដ្ឋជាច្រើនញាប់ដៃញាប់ជើងប្រើឲ្យអស់ពីស្តុក

បានផុស

នៅ

វ៉ាក់សាំង Johnson & Johnson រាប់លានដូស នឹងផុតកំណត់នៅខែមិថុនានេះ ហើយរាប់ពាន់ដូសអាចត្រូវបានបំផ្លាញ ដោយសារតែប្រជាជនអាមេរិកតិចទៅៗ កំពុងទទួលការចាក់វ៉ាក់សាំង ។

វ៉ាក់សាំង Johnson & Johnson មានភាពងាយស្រួលក្នុងការដឹកជញ្ជូន រក្សាទុក និងគ្រប់គ្រងជាងវ៉ាក់សាំងដទៃទៀត ។ វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងចាក់តែមួយដូស ដែលត្រូវបានអនុញ្ញាតនៅសហរដ្ឋអាមេរិក ហើយវាក៏អាចត្រូវបានរក្សាទុក នៅក្នុងទូទឹកកកធម្មតា រហូតដល់ទៅ ៣ ខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាក៏កើតឡើង ដោយសារតែប្រជាជនអាមេរិកមានការព្រួយបារម្ភ ក្នុងការចាក់វ៉ាក់សាំងនេះ បន្ទាប់ពីមានរបាយការណ៍ថា វាអាចបណ្តាលឲ្យមានករណីដុំកំណកឈាមដ៏កម្រ ហើយថា រោងចក្រមួយនៅទីក្រុង Baltimore ដែលផលិតវ៉ាក់សាំងនេះ បានបំផ្លាញដល់ទៅ ១៥ លានដូស ដោយសារតែមិនបានបំពេញតាមពិធីសារអនាម័យ ។

នៅពេលដែលរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ធ្វើការស៊ើបអង្កេត អំពីបញ្ហាដុំកំណកឈាមកាលពីខែមេសា FDA បានប្រាប់រដ្ឋនានា ឲ្យបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ដោយបណ្ដាលឲ្យវ៉ាក់សាំងរាប់លានដូស ផុតកំណត់ក្នុងខែនេះ បូករួមជាមួយនឹងមនុស្សតិចតួចប៉ុណ្ណោះ ដែលសុខចិត្តចាក់វ៉ាក់សាំងនេះ ។

ទិន្នន័យរបស់ CDC បានបង្ហាញថា វ៉ាក់សាំង Johnson & Johnson ចំនួនតែ ៥៣ ភាគរយដែលត្រូវបានចាក់នៅរដ្ឋនានា បើប្រៀបធៀបទៅនឹង ៨៣ ភាគរយសម្រាប់វ៉ាក់សាំង Moderna និង ៨៤ ភាគរយសម្រាប់វ៉ាក់សាំង Pfizer ខណៈវ៉ាក់សាំង Johnson & Johnson ចំនួន ១០ លានដូស នៅតែរង់ចាំអ្នកចាក់ ដោយសារការធ្លាក់ចុះ នៃអត្រាចាក់វ៉ាក់សាំង និងការផ្អាកការអនុញ្ញាតិរបស់ FDA ។

ទន្ទឹមនោះ អភិបាលរដ្ឋ Ohio លោក Mike DeWine បាននិយាយកាលពីដើមសប្ដាហ៍នេះថា រដ្ឋមានវ៉ាក់សាំង Johnson & Johnson ប្រហែល ២០០,០០០ ដូស នឹងត្រូវផុតកំណត់នៅថ្ងៃទី ២៣ ខែមិថុនា ខណៈលោកស្រីវេជ្ជបណ្ឌិត Jennifer Dillaha អ្នកជំនាញផ្នែករោគសាស្ត្រនៃរដ្ឋ Arkansas បាននិយាយនៅថ្ងៃទី ២ ខែមិថុនាថា ខ្លួនកំពុងផ្អាកការបញ្ជាទិញវ៉ាក់សាំងថ្មី ពីព្រោះវ៉ាក់សាំង Johnson & Johnson មានរហូតដល់ទៅ ៦០,០០០ ដូសរួចហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ប្រទេសរងគ្រោះខ្លាំងជាងគេដោយកូវីដនៅអាហ្វ្រិក បន្តចាក់វ៉ាក់សាំងតែមួយដូស Johnson & Johnson

ចុចអាន ៖ ក្រោយរកឃើញអត្ថប្រយោជន៍មានលើសហានិភ័យ អាមេរិក បន្តប្រើវ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម