ព័ត៌មានជាតិ
ពលរដ្ឋនិងកម្មកររោងចក្រ៦០ម៉ឺននាក់នៅខេត្តកណ្តាលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃនេះតទៅ
ខេត្តកណ្តាលបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ា់ក់សាំងការពារជំងឺកូវីដ១៩ ទៅលើប្រជាពលរដ្ឋនិងកម្មករកម្មការិនីរោងចក្រចំនួន៦០ម៉ឺននាក់ ចាប់ពីថ្ងៃទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានមានប្រសាសន៍នៅព្រឹកនេះថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺចាក់ជូនពលរដ្ឋនៅក្រុងតាខ្មៅ និងពលរដ្ឋក្នុងតំបន់អាទិភាពឬទីប្រជុំជននិងកម្មករ កម្មការិនី នៅតាមបណ្តាស្រុកនានា ក្នុងខេត្តសរុបគោលដៅប្រមាណ៦០ម៉ឺននាក់ លើផែនការ៧៦ម៉ឺននាក់។

លោកវេជ្ជបណ្ឌិតបានបន្តថា ការចាក់វ៉ាក់សាំងនេះ នឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទាំង១១ ក្រុង-ស្រុក នេះ រដ្ឋបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យចំនួន៧០០នាក់ ស្មើនឹង៧០ក្រុម ហើយរដ្ឋបាលខេត្តគ្រោងនឹងបន្ថែមគ្រូពេទ្យចំនួន១៨០០នាក់ទៀតផងដែរ ដើម្បីធ្វើឲ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងអាចចាក់វ៉ាក់សាំងបានឆាប់រហ័សជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។

លោកអភិបាលខេត្តបានស្នើឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំទីតាំងសម្រាប់ធ្វើជាកន្លែងចាក់វ៉ាក់សាំងឱ្យបានសមស្រប ត្រូវធ្វើប័ណ្ណអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ អាជ្ញាធរត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលចាក់វ៉ាក់សាំងឱ្យបានល្អប្រសើរ ត្រូវរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារជូនដល់ក្រុមគ្រូពេទ្យឱ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាឧបករណ៍សម្ភារៈពេទ្យផងដែរ៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ