ព័ត៌មានជាតិ
សម្តេច ស ខេង ប្រាប់ឲ្យអភិបាលខេត្តជាប់ព្រំដែនវៀតណាម ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ប្រភេទថ្មី
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ឲ្យអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាម ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន របស់ប្រជាជន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មីនៅកម្ពុជា។ ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ដែលទើបទទូលបានថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា កន្លងមក ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្ដីណែនាំ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។
បើតាមសម្តេចក្រឡាហោម ស ខេង ដើម្បីរក្សាចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តខាងកម្ពុជា និងអាជ្ញាធរខេត្តវៀតណាម ដែលមានព្រំប្រទល់ជាប់គ្នានៅតំបន់ព្រំដែន និងដើម្បីបង្ការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមត្រូវ៖
ទី១, ធ្វើការសម្របសម្រួល និងទំនាក់ទំនងជាមួយអភិបាលខេត្តជាប់ព្រំដែន នៃប្រទេសវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំដោយផ្ទាល់ តែអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឬកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅតាមតំបន់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែននៃខេត្តនីមួយៗ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរទំនិញ កសិផល គ្រឿងឧបភោគបរិភោគនៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ហើយបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំ រដ្ឋបាលខេត្តត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃកិច្ចប្រជុំជូនមកក្រសួងមហាផ្ទៃកុំបីខាន។
ទី២, ត្រូវពង្រឹងអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឹងម៉ាត់នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព ឆ្លងដែនដោយខុសច្បាប់ឱ្យមានប្រសិទ្ធភាព តាមស្មារតី នៃសេចក្តីណែនាំលេខ០១៦ ចុះថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។
ទី៣, បន្តជំរុញអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនស្របតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការពាការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកុំឱ្យមានមេរោគកូវីដ-១៩ ឆ្លងមកលើបុគ្គលនិងសហគមន៍មូលដ្ឋាន៕
អត្ថបទ៖ កោះកែវ
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ចរាចរណ៍១១ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)