សុខភាព
ហាត់ប្រាណជួយឲ្យវ៉ាក់សាំងបង្ការកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព
ក្រោយពីមានវត្តមានវ៉ាក់សាំងបង្ការកូវីដ-១៩ មនុស្សជាច្រើនជឿថាវិបត្តិរាលដាលសកលមួយនេះនឹងអាចបញ្ចប់ទៅវិញឆាប់ៗនេះ។ ជាមួយនឹងក្ដីសង្ឃឹមនេះ ពិភពលោកក៏កំពុងបន្តមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ កាន់តែច្រើនដូចគ្នា។ អ្វីដែលសំខាន់នៅពេលនេះ មនុស្សយើងគ្រប់គ្នា ទោះបីជាបានទទួលវ៉ាក់សាំងហើយក៏ដោយ ក៏ត្រូវធ្វើរឿងខ្លះទៀតដើម្បីឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ អាចប្រឆាំងនឹងវីរុសកូវីដ-១៩ បាន។
១. តើរឿងអ្វីយើងត្រូវធ្វើដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ?
ដូចគ្នាយើងបានដឹងជាទូទៅហើយថាការធ្វើសកម្មភាពរាងកាយ ដូចជាហាត់ប្រាណជាប្រចាំ គឺជាវិធីល្អបំផុតមួយក្នុងការបង្ការជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺបេះដូង និងជំងឺផ្លូវដង្ហើម ដែលសុទ្ធសឹងអាចរំខានដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាក្នុងឆ្នាំ២០០៨ បានរកឃើញថាអ្នកមិនបានធ្វើសកម្មភាពរាងកាយ មានជាង៥លាននាក់បានស្លាប់មុនអាយុក្នុងមួយឆ្នាំៗលើសកលលោក។
ការសិក្សាថ្មីមួយបានរកឃើញភស្តុតាងបញ្ជាក់ថា ការហាត់ប្រាណជាប្រចាំ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយហានិភ័យធ្លាក់ខ្លួឈឺ និងស្លាប់ដោយសារជំងឺឆ្លង បានច្រើនជាងមួយភាគបី និងបានជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងដែលយើងបានចាក់បង្ការជំងឺឆ្លងនោះ។ ការណ៍នេះ វាពិតជាសំខាន់ណាស់ដែលមនុស្សយើងត្រូវហាត់ប្រាណឲ្យបានទៀងទាត់ ក្នុងវិបត្តិកូវីដ១៩ ពិសេសក្រោយបានចាក់វ៉ាក់សាំងគ្រប់ដូស។
ការហាត់ប្រាណបានទៀងទាត់ បានបង្កើតចំនួនកោសិកា T-Cell និងCD4 cells ដែលកោសិកាទាំងពីរនេះបានដើរតួយ៉ាងសំខាន់ក្នុងដំណើរការប្រព័ន្ធភាពស៊ាំ។
មួយវិញទៀត ការហាត់ប្រាណបានជួយកាត់បន្ថយការរលាក និងស្រ្តេស ដែលបញ្ហាទាំងពីរនេះសុទ្ធតែអាចបន្ថយប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធភាពស៊ាំ។
២. ហាត់ប្រាណកាត់បន្ថយហានិភ័យជំងឺបែបណា?
មានយន្តការមួយចំនួនបញ្ជាក់ថាការហាត់ប្រាណជួយឲ្យថ្នាំដែលមនុស្សយើងប្រើមានប្រសិទ្ធភាពប្រឆាំងជំងឺឆ្លង។ ទីមួយការហាត់ប្រាណ ជួយការពារប្រឆាំងនឹងកត្តាបង្កឲ្យមានសភាពធ្ងន់ធ្ងរ ឬស្លាប់ដោយសាររោគឆ្លង។ អ្នកដែលមានសកម្មភាពរាងកាយច្រើន ទំនងជាមានឱកាសតិចតួចក្នុងការវិវត្តទៅជាជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង បានបង្ហាញថាកូវីដ១៩ជាប្រភេទជំងឺឆ្លងផ្លូវដង្ហើមថ្មី ដែលអាចបង្កឲ្យមនុស្សមានបញ្ហាសុខភាពធ្ងន់ធ្ងរខាងលើជួបបញ្ហាសុខភាពកាត់តែខ្លាំងបើកើតជំងឺនេះ។
មួយវិញទៀត ការហាត់ប្រាណបានជួយកាត់បន្ថយស្រ្តេស និងការរលាក ដូចបានបញ្ជាក់ខាងលើអ៊ីចឹងដែរ ហើយអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនកើតចេញពីការមិនអាចគ្រប់គ្រងការរលាកបាន។
ដូចដែលយើងដឹងដែរហើយថាការហាត់ប្រាណជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដែលនេះមានន័យថាការហាត់ប្រាណឲ្យបានទៀងទាត់នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយធ្វើការកាន់តែមានប្រសិទ្ធិភាព អាចបន្ថយហានិភ័យឆ្លងរោគកាន់តែទាប។
ជាការណែនាំមនុស្សយើងគួរហាត់ប្រាណឲ្យបានយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។ គ្នាយើងអាចជ្រើសរើសទម្រង់នៃការហាត់ប្រាណដូចជាដើរ រត់ត្រឹកៗ ជិះកង់ ហែលទឹក ឬរាំជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រតិកម្មកម្រមួយ ក្រោយចាក់វ៉ាក់សាំងកូវីដ អ្នកប្រហែលមិនធ្លាប់ដឹង!
ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ