សុខភាព
ការឈឺចាប់ក្រោយវះកាត់ លែងជាក្តីបារម្ភ ប្រសិនប្រើប្រាស់តាមការណែនាំទាំងនេះ
ការឈឺចាប់ក្រោយវះកាត់ គឺជាអារម្មណ៍ភ័យខ្លាច និងជាក្តីកង្វល់ចម្បងមួយក្នុងចំណោមកង្វល់នានា នៃអ្នកជំងឺត្រៀមវះកាត់។
តាមការសិក្សាផ្នែកសរីរវិទ្យា នៃការឈឺចាប់ក្នុងវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់អំពីបែបផែននៃការបង្កការឈឺចាប់ និងវិធីសាស្ត្រដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឈឺចាប់ទៅតាមទីតាំង និងលំដាប់ថ្នាក់របស់ប្រព័ន្ធបញ្ជូនព័ត៌មាននៃការឈឺចាប់ក្នុងរាងកាយ។ ការឈឺចាប់ក្រោយការវះកាត់ គឺជាការឈឺចាប់ខ្លាំង និងស្រួចស្រាវ ដែលជាធម្មតាវានឹងថយចុះបន្តិចម្តងៗក្នុងរយៈពេល ២ ទៅ ៤ថ្ងៃ ទោះបីជាគេមិនផ្តល់ឱសថដើម្បីគ្រប់គ្រងក៏ដោយ។ ក៏ប៉ុន្តែប្រសិនបើការឈឺចាប់នេះ មិនបានទទួលការព្យាបាល ឬព្យាបាលមិនពេញលេញ និងត្រឹមត្រូវ វានឹងបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ ពិសេសមនុស្សចាស់ ហើយការឈឺចាប់នេះបានធ្វើឲ្យអ្នកជំងឺពិបាកទ្រាំ បង្កការរាងចាល ឈានទៅរកភាពរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។
១) វត្ថុបំណងនៃការគ្រប់គ្រងការឈឺចាប់៖
– លើកកម្ពស់ផាសុកភាពអ្នកជំងឺ
– បង្កលក្ខខ័ណ្ឌងាយស្រួលក្នុងការប្រែប្រួលការងើបក្រោក និងការព្យាបាលដោយចលនា
– បញ្ចៀសវិបត្តិធ្ងន់ធ្ងរលើបេះដូង និងសួត ជាពិសេសលើមនុស្សចាស់
– កាត់បន្ថយរយៈពេលស្នាក់នៅក្នុងមន្ទីរពេទ្យ។
២) វិធីផ្តល់ឱសថ៖
ការឈឺចាប់ក្រោយវះកាត់ ជាប្រភេទការឈឺចាប់ស្រួចស្រាវ និងខ្លាំងក្លា ដូច្នេះជម្រើសនៃការប្រើឱសថដែលមានប្រសិទ្ធិភាពជាងគេ គឺការប្រើឱសថច្រើនមុខបញ្ចូលគ្នា (Analgésie multinodale) ទៅតាមកម្រិតនៃការឈឺចាប់ និងទំហំនៃការវះកាត់។
ការអនុវត្តន៏វិធីគ្រប់គ្រងការឈឺចាប់ ត្រូវបានរៀបចំឡើងតាមលំដាប់ថ្នាក់នៃឱសថ ដែលកំណត់ដោយអង្គការសុខភាពពិភពលោកគឺ៖
– ករណីការវះកាត់តូច និងឈឺចាប់តិចតួច ប្រើឱសថលំដាប់ថ្នាក់ទី១ គឺ Paracétamol និងថ្នាំបំបាត់រលាក (Anti-Inflammatoire Non Stéroidiens, AINS)។
– ករណីវះកាត់ធំ និងការឈឺចាប់ខ្លាំងក្លា ត្រូវប្រើឱសថលំដាប់ថ្នាក់ទី១ រួមបញ្ចូលលំដាប់ថ្នាក់ទី៣ គឺពួក Morphines ខ្លាំង។
– ករណីវះកាត់មធ្យម និងកម្រិតឈឺចាប់ល្មម គឺប្រើឱសថលំដាប់ថ្នាក់ទី១ រួមបញ្ចូលនិងឱសថលំដាប់ថ្នាកទី ២ គឺពួក Morphines ខ្សោយ។
ក្រៅពីនេះយើងមានប្រភេទថ្នាំស្ពឹកប្រើបន្ថែមដើម្បីលើកកម្ពស់គុណភាព នៃការគ្រប់គ្រងការឈឺចាប់ អោយកាន់តែប្រសើរឡើង។ ក្នុងនោះយើងមានបច្ចេកទេសច្រើនយ៉ាងដែលអាចប្រើប្រាស់បានដូចជា៖
– ការធ្វើអេពីដូរាល់ Épidural
– ការចាក់ស្ពឹកជុំវិញសរសៃវិញាណ (Bloc loco-régional)
– ការចាក់ស្ពឹកលើរបួសវះកាត់ (Infiltration péri-cicatrice)
បច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត កម្មវិធីគ្រប់គ្រងការឈឺចាប់ក្រោយការវះកាត់ត្រូវបានអនុវត្តលើគ្រប់អ្នកជំងឺ និងគ្រប់ផ្នែកព្យាបាលក្នុងមន្ទីរពេទ្យ។ លទ្ធផលទទួលបាន គឺការថយចុះការឈឺចាប់លើអ្នកជំងឺវះកាត់គ្រប់កម្រិត និងករណីធំៗ និងអាចគ្រប់គ្រងបានស្ទើរទាំងស្រុង លើអ្នកវះកាត់មធ្យម និងវះកាត់តូចដែលជាហេតុជួយកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមួយចំនួន និងធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាល ហើយពួកគាត់អាចឆាប់បានចេញពីមន្ទីរពេទ្យ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីត្រូវប្រុងប្រយ័ត្នចំពោះ ទារកអាយុក្រោម២៨ថ្ងៃ?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ