Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន ដាក់ចេញនូវ​វិធានការ ​ប្រយុទ្ធ​ប្រ​ឆាំង​​គ្រឿងញៀន

បានផុស

នៅ

សម្ដេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​កំពុង​តែ​កើតមាន​ឡើង​ជា​បន្ត​បន្ទាប់ ដូច​ជា​ការ​លប​លួច​នាំចូល នាំ​ឆ្លងកាត់ និង​ការ​លួចលាក់​កែច្នៃ​សារធាតុ​ញៀនជាដើម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីណែនាំមួយចុះថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២០ សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សភាពការណ៍​ខាងលើ និង​ក្នុង​គោលបំណង​ធានា​បាន​ប្រសិទ្ធិភាព​អនុវត្ត​កម្មវិធី​នយោ​បាយ និង​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ ក៏ដូចជាការ​បញ្ចៀស​ឲ្យ​បាន​នូវ​ហានិភ័យ ដែល​បណ្ដាល​មក​ពី​គ្រឿងញៀន សម្ដេច​បាន​នាំដល់​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខិតខំ​ចាត់​តាំងអនុវត្តឲ្យបាន​ម៉ឺងម៉ាត់​នៅបទបញ្ជាចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹង ការប្រយុទ្ធប្រឆាំងគ្រឿងញៀន, បង្កើនសកម្មភាពអនុវត្តផែនការ និងយុទ្ធនាការប្រឆាំងគ្រឿង​ញៀនលើក​ទី៥ ឲ្យបានផុលផុស, លើកកម្ពស់​ស្មារតី​ផ្សព្វផ្សាយ អប់រំ ឱ្យបាន​ទូលំទូលាយ ស៊ី​ជម្រៅ ចំ​គោលដៅ និង​មុខ​សញ្ញាគ្រប់ទីកន្លែង ទាំងក្នុង​សហគមន៍ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន​ ជាពិសេសត្រូវអនុវត្ត​ផ្សារភ្ជាប់​ជាមួយខ្លឹមសារ​ទិសស្លោក​ “បីកុំ មួយ​រាយការណ៍” គឺកុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំលើកលែង និងត្រូវរាយ​ការណ៍​ជូនអាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់​ករណី​បទល្មើស​គ្រឿងញៀន ហើយត្រូវយកចិត្តទុកដាក់ចាត់វិធាន​ការ​បង្ការការ​ទប់ស្កាត់ ការនាំចូលការដឹកជញ្ជូនឆ្លងកាត់ ការលួចលាក់កែច្នៃផលិតគ្រឿងញៀន និងការជួញ​ដូរការប្រើប្រាស់សារធាតុញៀន នៅតាមគោលដៅនានា។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យអនុវត្តវិធានការនេះព្រមៗគ្នា ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ ធ្វើឲ្យដូចភ្លៀងរលឹម សំដៅលុបបំបាត់បញ្ហាគ្រឿងញៀន ហើយត្រូវ​លើក​កម្ពស់​គុណភាព​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ ប្រតិបត្តិការ និង​ចំណេះដឹងផ្នែកច្បាប់ ដល់កងកម្លាំងអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យបានល្អប្រសើរ ជាមួយនឹងការ​បន្តគាំទ្រ សរសើរ ជូនរង្វាន់ និងលើកទឹកចិត្ត ដល់អង្គភាព និងមន្ត្រីដែលមានស្នាដៃ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេច ទៀ បាញ់ ណែនាំឱ្យប្រជាកសិករនៅក្នុងខេត្តសៀមរាបលក់សាច់ បន្លែ ផ្លែឈើកុំប្រើថ្នាំគីមី ដើម្បីសុខភាពអ្នកបរិភោគ

ព័ត៌មានជាតិ៥ នាទីutes មុន

បញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ ការពារដែនព្រៃលិចទឹកជុំវិញ​តំបន់បឹងទន្លេសាប

សេចក្ដីជូនដំណឹង៨ នាទីutes មុន

AITO រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើប ដែលលក់ដាច់បំផុត​របស់ចិន ចាប់ផ្តើមចែកចាយនៅកម្ពុជា

ជីវិតកម្សាន្ដ១២ នាទីutes មុន

ចេញសម្ដែងរឿងយូរក្រែលហើយ តារាជើងចាស់ Lee Soon Jae ​ទើប​ឈ្នះ​រង្វាន់ ​ក្នុង​វ័យ ៩០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ​បន្តហក់ឡើង ជុំវិញ​ទណ្ឌកម្មរបស់​អាមេរិកលើការផ្គត់ផ្គង់ប្រេង​រុស្ស៊ី

ចរាចរណ៍២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម