កីឡា
យប់នេះ យូរ៉ូ ចាប់ផ្តើមហើយ! តោះមកដឹងលម្អិត ចំណុចសំខាន់ៗ អំពីព្រឹត្តិការណ៍ឆ្នាំនេះ តើខុសប្លែកពីលើកមុនយ៉ាងម៉េចខ្លះ?
បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំមុនដោយសារជំងឺរាតត្បាតកូវីដ-១៩, ព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២០ នឹងចាប់ផ្តើមនៅយប់ថ្ងៃសុក្រនេះហើយ ដោយប្រទេសទួរគីត្រូវប៉ះអ៊ីតាលីក្នុងទីក្រុងរ៉ូម នាវេលាម៉ោង ២ រំលងអាធ្រាត (ម៉ោងនៅកម្ពុជា)។

ការប្រកួតយប់នេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រចំនួន ១៦,០០០នាក់ ក្នុងពហុកីឡដ្ឋាន Stadio Olimpico។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកគួរដឹងអំពីព្រឹត្តិការណ៍ឆ្នាំនេះ៖
តើកាលបរិច្ឆេទនៃការប្រកួតសំខាន់ៗមានអ្វីខ្លះ?
ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី ១១ ខែមិថុនានេះ។ វគ្គចាញ់ធ្លាក់នឹងលេងនៅថ្ងៃទី ២៦ ខែមិថុនា ចំណែកវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១១ ខែកក្កដា ក្នុងពហុកីឡដ្ឋាន Wembley ទីក្រុងឡុង។

តើការប្រកួត ធ្វើឡើងនៅទីណា?
នេះជាលើកទី ១ ហើយក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះ ដែលត្រូវបានរៀបចំឡើងនៅទូទាំងទ្វីបអឺរ៉ុប ដោយមានទីក្រុងចំនួន១១ រៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងនោះមាន London, Saint Petersburg, Baku, Munich, Rome, Amsterdam, Bucharest, Budapest, Copenhagen, Glasgow និង Seville។

តើមានប៉ុន្មានក្រុមចូលរួម?
សរុបចំនួន ២៤ ក្រុម ចែកចេញជា ៦ ពូល លេងចំនួន ៥១ ប្រកួត។
ពូល A៖ ទួរគី អ៊ីតាលី វែលស៍ ស្វីស
ពូល B៖ ដាណឺម៉ាក ហ្វាំងឡង់ បែលហ្សិក រុស្ស៊ី
ពូល C៖ ហូល្លង់ អ៊ុយក្រែន អូទ្រីស ម៉ាសេដូនខាងជើង
ពូល D៖ អង់គ្លេស ក្រូអាត ស្កុតឡែន សាធារណរដ្ឋឆែក
ពូល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ ស្លូវ៉ាគី
ពូល F៖ ហុងគ្រី ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ (ពូលមរណៈ)

តើអ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យចូលមើលក្នុងពហុកីឡដ្ឋានទេ?
ជាការពិត! ទីលាននីមួយៗក្នុងចំណោម ១១ ទីលាន ត្រូវបានបើកចំពោះអ្នកគាំទ្រ។ UEFA បានបញ្ជាក់ថា ទីក្រុង Saint Petersburg និង Baku នឹងឲ្យអ្នកចូលមើលបាន ដល់ទៅ៥០ភាគរយ ខណៈទីក្រុង Budapest មានគោលបំណងឲ្យមានអ្នកចូលមើលពេញលេញ។ ទីក្រុង Amsterdam, Bucharest, Copenhagen, Glasgow, Rome និង Seville នឹងត្រូវបើកចំពោះអ្នកគាំទ្រពី ២៥ ទៅ ៤៥ ភាគរយ។ ទីក្រុងឡុងដ៍នឹងដាក់អ្នកចូលមើលអប្បបរមា ២៥ ភាគរយចំណែកទីក្រុង Munich ប្រមាណ ២២ ភាគរយ។

តើទីក្រុងណាខ្លះ ត្រូវលុបចោលសិទ្ធិធ្វើជាម្ចាស់ផ្ទះ?
ទីក្រុង Dublin និង Bilbao ត្រូវបានគេទម្លាក់ចេញពីបញ្ជីនៃទីក្រុងម្ចាស់ផ្ទះ បន្ទាប់ពីបដិសេធ ផ្តល់ការធានាលើចំនួនអ្នកទស្សនា។

តើមានកីឡាករប៉ុន្មាននាក់ហើយ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩?
កាលពីថ្ងៃអាទិត្យ ប្រធានក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ Sergio Busquets បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយបានចាកចេញពីកន្លែងហ្វឹកហាត់របស់ក្រុម។ អ្នកចាំទី Jasper Cillessen របស់ក្រុមបច្ចុរាជពណ៌ទឹកក្រូចហូល្លង់ ក៏ធ្វើតេស្តវិជ្ជមានផងដែរ។
ការព្រួយបារម្ភអំពីចង្កោមវីរុសដែលអាចកើតមាននេះ បានជំរុញឲ្យ UEFA អនុញ្ញាតឲ្យប្រទេសនានា ដាក់កីឡាករបានរហូតដល់ទៅ២៦នាក់ ក្នុងមួយក្រុម៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ