Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA Cambodia សម្ពោធ​៣​សាខា ក្នុង​ថ្ងៃ​តែមួយ បន្ត​សន្ទុះ​រីក​លូតលាស់​លើទឹក​ដី ព្រះរាជាណាចក្រ​កម្ពុជា

បានផុស

នៅ

​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) មាន​មោទនភាព ក្នុងការ​សម្ពោធ​សាខា​នៅតាម​បណ្តា​ខេត្ត​ចំនួន​៣ គឺ កំពង់ចាម បាត់ដំបង និង កំពត​។ បន្ទាប់ពី​បាន​ចូល​មក​ទីផ្សារ​កម្ពុជា​ពី​ឆ្នាំ ២០១៧ ក្រោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អេ អាយ អេ (​ខេ​ម​បូ​ឌា​) បាន​បន្ត​ការពង្រីក​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពង្រីក​សាខា​ថ្មី​ទាំង៣នេះ ដើម្បី​ផ្តល់ជូន​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​ ឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល និង​ស្របតាម​តម្រូវការ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​។ កម្មវិធី​សម្ពោធ​នេះ ត្រូវ​បាន​ធ្វើ​ឡើយ​តាម​ប្រព័ន្ធ ឌីជីថល និង​ប្រារព្ធ​ឡើង​នៅ​ទីតាំង ៤ ផ្សេងគ្នា ស្រប​ពេល​តែមួយ ដោយ​ទីតាំង​ប្រារព្ធ​កម្មវិធី​ធំ ត្រូវ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​រ៉ូ​ស​វូដ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ព្រម ជាមួយ​នឹង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី ប្រតិភូ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សមាគម​ធានារ៉ាប់រង​នៃ​ប្រទេស​កម្ពុជា ដៃគូ​អាជីវកម្ម និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​អេ អាយ អេ​។

​ឯកឧត្តម ម៉ី វ៉ាន់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់ អេ អាយ អេ​(​ខេ​ម​បូ​ឌា​) នៅ​ទូទាំង​ប្រទេស ហើយ​បន្ត​មានប្រសាសន៍ថា “​តាមរយៈ​ការសម្ពោធ​សាខា អេ អាយ អេ ទាំង​៣​នេះ ខ្ញុំ​ជឿជាក់ថា ​នេះ​ជា​ឯកសិទ្ធិ​ផល​ថ្មី​មួយ ​សម្រាប់​ប្រជាជន​ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ ដើម្បី​អាច​ទទួល​បាន​សេវា​ធានារ៉ាប់រង​អាយុជីវិត ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្តល់ជូន​សុវត្ថិភាព​ហរិញ្ញវត្ថុ​។

​ជាមួយគ្នា​នោះដែរ លោក Tan Hak Leh អគ្គនាយក​ប្រចាំ​តំបន់​របស់ អេ អាយ អេ ដែល​បាន​ចូលរួម​កម្មវិធី​តាម​អន​ឡាញ​ពី​ប្រទេស​សិង្ហ​បុរី បាន​មានប្រសាសន៍ ថា “​ជាង ១០០ ឆ្នាំ​មកហើយ​ដែល អេ អាយ អេ បានផ្តល់​សេវាកម្ម​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រកបដោយ​មោទនភាព ការយកចិត្តទុកដាក់ ភាព​ឧស្សាហ៍​ព្យាយាម និង​ការ​ផ្តល់ជូន​សេវាកម្ម​ពិសេស​។ តាមរយៈ​ការទទួលបាន IPO ក្នុង​ឆ្នាំ ២០១០ អេ អាយ អេ បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ ដែល​ធំជាង​គេ​បំផុត​ក្នុង​ពិភពលោក​។ ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩ យ៉ាងណាក្តី អេ អាយ អេ នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា និង​វត្តមាន​របស់ អេ អាយ អេ នៅទីនេះ​។ ហេតុផល​នេះហើយ ដែល​នាំ​ឲ្យ អេ អាយ អេ ថ្ងៃនេះ​មាន​មោទនភាព​ធ្វើការ​សម្ពោធ​សាខា​រហូតដល់ ៣​ដើម្បី​បម្រើ​ជូន​ប្រជាជន​កម្ពុជា នៅ​កំពង់ចាម បាត់ដំបង និង​កំពត ដោយមាន​គោលដៅ​ដ៏​មុតមាំ​ ក្នុង​ការ​ផ្តល់ជូន​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​លំដាប់ថ្នាក់​ពិភពលោក​ជូន​ប្រជាជន​ក្នុង​តំបន់​ទាំងនេះ​។​” យើង​សង្កេតឃើញថា អេ អាយ អេ (​ខេ​ម​បូ​ឌា​) មាន​សន្ទុះ​រីកលូតលាស់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​តាមរយៈ​ការផ្តល់ជូន​ផលិតផល​ឈានមុខ និង​សមត្ថភាព​ក្នុងការ​ផ្តល់ជូន​ការការពារ​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​របស់​លោកស្រី ធៀ​វ ផ​លីន អគ្គនាយិកា​ប្រតិបត្តិ​របស់ អេ អាយ អេ​(​ខេ​ម​បូ​ឌា​)​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះដែរ លោកស្រី​អគ្គ​នាយិកា បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​ការបើក​សម្ពោធ​សាខា​ថ្មី​ចំនួន ៣ បន្ថែម​នៅ​កម្ពុជា ដែល​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ បានបង្ហាញ​ពី ដំណើរ​នៃ​ភាព​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​របស់​យើង​។ បន្ទាប់ពី​មាន​បញ្ហា​ប្រឈម​ ដែល​មិន​ធ្លាប់​មាន​ពីមុន ក្នុង​ឆ្នាំ ២០២០ ពី​ជំងឺ​កូ​វីដ​-១៩ យើង​ប្រកាន់​ជំហរ​យ៉ាង​មុតមាំ ​ក្នុង​ការ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ឡើងវិញ​ ដើម្បី​បន្ត​ផ្តល់ជូន​នូវ​ដំណោះស្រាយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​លើ​ទីផ្សារ​ដល់​ប្រជាជន​នៅ​ខេត្តកំពង់ចាម បាត់ដំបង និង​កំពត​។​” សម្រាប់​ពិធី​សម្ពោធ​នេះ​ដែរ​ បាន​បន្ថែម​ឲ្យ អេ អាយ អេ (​ខេ​ម​បូ​ឌា​) មាន​សាខា​សរុប​ចំនួន ៤ បន្ទាប់ពី​បាន​បើក​ដំណើរការ​សាខា​ក្នុង​ខេត្តសៀមរាប​កាលពី​ឆ្នាំមុន​។ ក្នុង​ឆ្នាំ ២០២០ នេះ អេ អាយ អេ​(​ខេ​ម​បូ​ឌា​) បាន​បង្កើន និង ពង្រីក​សមត្ថភាព​រប​ស់​ខ្លួន ឆ្ពោះទៅរក​ការ​គ្របដណ្តប់​ទូទាំងប្រទេស​កម្ពុជា​។ អេ អាយ អេ (​ខេ​ម​បូ​ឌា​) មាន​មោទនភាព​ក្នុងការ​ការពារ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ច្រើនជាង​មុន​៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ ចាត់តាំងក្រុម​ជំនួយ​ការ​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ និងថវិកា​ជូន​ដល់​គ្រួសារ​សព​​លោកព្រឹទ្ធាចារ្យ​​ គង់ ណៃ ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ជួន ណារិន្ទ៖​ រាល់​សមិទ្ធ​ផល​​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​​គឺ​ផ្តើម​ចេញ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិសភាព ស្ថិរភាព

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រឿង​ញៀន​ជាង​១០​គីឡូក្រាម ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ នៅ​ក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ខេត្តសៀមរាប

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋជាង ១០០គ្រួសារ ស្នើរដ្ឋាភិបាលអន្តរាគមន៍ ករណីកាត់ឆ្វៀលដីតំបន់៣ ប៉ះចំដី ស្រែពួកគេ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហភាពពលកម្មជាតិកម្ពុជា ប្តឹងក្រសួងមហាផ្ទៃថា របាយការណ៍សង់ត្រាល់មានលក្ខណៈញុះញ៉ង់ និងប៉ះពាល់ដល់ប្រយោជន៍កម្មករជិត១លាននាក់

Sokha Hotels

ព័ត៌មានពេញនិយម