ព័ត៌មានជាតិ
ក្រសួងសុខាភិបាលប្រកាសរកឃើញករណីជំងឺគ្រុនឈីកជាង៥០០នាក់នៅទូទាំងប្រទេស
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញករណីជំងឺគ្រុនឈីកចំនួន៥១៤នាក់នៅទូទាំងប្រទេសក្នុងនៅមាន៨៦ភាគរយកើតនៅខេត្តរតនគីរី មណ្ឌលគីរី បាត់ដំបងនិងខេត្តក្រចេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១១មិថុនានេះបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺ៥១៤នាក់នោះ មាន៣៣១នាក់ស្មើនឹង៦៤,៥២ភាគរយជាមនុស្សពេញវ័យ ១៣៧នាក់ស្មើនឹង២៦,៧១ភាគរយជាកុមារ៤៥នាក់ស្មើនឹង៨,៧៧ភាគរយជាកុមារអាយុក្រោម៥ឆ្នាំ។
ក្រសួងបានបន្តថា ក្នុងចំនោមអ្នកជំងឺទាំងអស់បានជាសះស្បើយនិងមិនមានអ្នកស្លាប់បាត់បង់ជីវិតទេ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ដើម្បីការពារសុខភាពឱ្យកាន់តែមានប្រសិទ្ធភាពជៀសផុត ពីការឆ្លងជំងឺគ្រុនឈីក និងគ្រុនឈាមដោយសារសត្វមូសខ្លា ញីខាំ និងជំងឺផ្សេងទៀតដែលអាចកើតមានឡើងដោយសារមូសខាំ ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុង និងក្រៅផ្ទះ ឲ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។
ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ឬវត្ថុដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។ ត្រូវដាក់អាបែតក្នុងពាង ឬ អាង ឬវត្ថុស្តុកទឹក ជាដើម។
លោករដ្ឋមន្ត្រីបានណែនាំថា «បើមានអាការៈមិនស្រួល ដូចជាក្ដៅខ្លួនលើសពី ៣៨អង្សារសេ ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមាន បញ្ហាសុខភាព សូមប្រញាប់ទៅស្វែងរកការពិគ្រោះ ពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នកនិងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬ ពន្យារពេលតាមដានជំងឺនៅមន្ទីរពេទ្យឯកជនដែលមិនមានសមត្ថភាពព្យាបាលជំងឺគ្រុនឈីកឱ្យសោះ»។
ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីបានអំពាវនាវឲ្យក្រសួងមន្ទីរឬអង្គភាពពាក់ព័ន្ធអង្គការសុខភាពពិភពលោកអង្គការមិនមែនរដ្ឋាភិបាលសហគមន៍ជាតិនិងអង្គអន្តរជាតិទាំងអស់ចូលរួមជួយអន្តរាគមន៍និងសហការពេញលេញព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈីកនៅតាមសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចៀសផុតពីជំងឺគ្រុនឈីកដែលនឹងកំពុងផ្ទុះឡើងពេលខាងមុខនេះ៕
ដោយ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ