ព័ត៌មានជាតិ
មកដល់ថ្ងៃទី១១មិថុនានេះ សំណង់មិនរៀបរយលើផ្ទៃទឹក នៅខណ្ឌព្រែកព្នៅ បានរុះរើចេញប្រមាណជា២០ភាគរយ
ភ្នំពេញ ៖ បន្ទាប់ពីសាលាខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ តាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យរុះរើមក មកដល់ពេលនេះបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ បានរុះរើយកចេញប្រមាណជា២០ភាគរយ។
ក្នុងខណៈចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនៅតាមទន្លេដែលមាន ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២១នេះ លោកជា ខេមា អភិបាលខណ្ឌព្រែកព្នៅ បាបប្រាប់ឲ្យដឹងថា យើងចុះទៅជូនដំណឹង និងផ្សព្វផ្សាយបន្ថែមដើម្បីជំរុញឲ្យពួកគាត់រុះរើតាមសេចក្តីជូនដំណឹងនេះ ជាក់ស្តែងប្រជាពលរដ្ឋដែលបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ បានរុះរើយកចេញប្រមាណជា២០ភាគរយប៉ុណ្ណោះ ហើយថ្ងៃស្អែកយើងនិងចុះជាទ្រង់ទ្រាយធំ ដើម្បីឲ្យពួកគាត់រុះរើចេញឲ្យអស់។
គួរបញ្ជាក់ថា តាមការស្រង់ស្ថិតិរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនេះភាគច្រើនជាជនជាតិវៀតណាម មានចំនួន២៩២ខ្នងផ្ទះ និងមានចំនួន៣០៨គ្រួសារ នៅក្នុងភូមិគ្រួសនៃសង្កាត់សំរោង និងក្នុងភូមិឌួង ភូមិពោធិមង្គល ភូមិផ្សារលិច និងភូមិកណ្តាល នៃសង្កាត់ព្រែកព្នៅ ដែលបានមកសង់ផ្ទះ បែចិញ្ចឹមត្រីរស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
ដោយ ៖ ឧត្តរ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ